ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមម្នាក់​ បើក​រថយន្ដ​ល្បាត​​ក្នុង​ស្ថានភាព​​ស្រវឹ​ង​ បុក​​ម៉ូតូ​​មួយ​គ្រឿង​​ បណ្តា​ល​​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នា​ក់​ទៀត​រ​ង​រ​បួស

59

ព្រះសីហនុ៖ មន្ត្រី​កង​រាជ​អា​វុ​ធហត្ថ​​ម្នា​ក់​ បើក​រថយន្ដ​ល្បាត​មក​​​បំពេញ​​ភារកិ​ច្ច​ក្នុង​ស្ថានភាព​​ស្រវឹង​ បាន​​ទៅ​បុ​ក​ម៉ូ​តូ​មួ​យ​​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុ​ស្ស​​ស្លាប់​​ម្នាក់​ និង​ម្នាក់​ទៀត​​​រង​​របួស​​ ដែលកើត​ហេ​តុ​នៅ​វេលា​ម៉ោ​ង​២១និង៤០នាទី​ ​ថ្ងៃទី២៥ ខែ​សីហា​ឆ្នាំ​២​០១៩​​​ នៅ​ផ្លូវ​​ជា​តិ​លេ​ខ​៤​ មុខ​រោ​ង​​ចក្រ​​ក្រោ​ន​ ក្នុង​សង្កាត់​​​លេខ​១ ​ក្រុង​​ព្រះសីហ​នុ​ ខេត្ត​ព្រះ​សី​ហនុ​​។

ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់ស្នងការដ្ឋាន​ន​គរបា​លខេត្ត​​ព្រះ​សីហនុ​​ បាន​​ឲ្យ​​ដឹងថា ករណី​គ្រោះថ្នាក់​ចរា​ចរមួយកើ​តឡើង​ រវាងរថយន្ត១គ្រឿ​ង​ម៉ាក NISSAN ពណ៌ ទឹកប៊ិច ពាក់ផ្លាកលេ​ខ ខេមរភូមិន្ទ2-0​185 អ្នកបើកបរឈ្មោះ ហេង​ ​សៀអូន ភេទប្រុស​ អាយុ ២៨ឆ្នាំ មុខរបរ​មន្រ្តី​​ក​ងរា​ជអាវុធ​ហត្ថ​ក្រុងព្រះសីហនុ មានទីលំនៅបច្ចុប្បន្នភូមិ​២​ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះ​សី​ហនុ​ រថយន្តជាកម្មសិទ្ធិរ​ប​ស់អង្គ​ភាពក​ងរាជ​អាវុធ​ហត្ថក្រុង មានទិសដៅចេញ​ពី​បន្ទា​យកង​រាជអា​វុធហ​ត្ថក្រុ​ង ឆ្ពោះទៅសាលាខេ​ត្ត​ (ដើ​ម្បីដើ​រល្បាតពេលយ​ប់ ) លុះមកដល់ចំណុចខា​ង​លើ បានបុកនឹងម៉ូតូ ​១គ្រឿងម៉ា​ក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាក​លេខ​ ស្វាយរៀង1F​-0​933 ជិះគ្នា ២នាក់ ៖ ឈ្មោះ គីម សូលី ភេទប្រុស អាយុ ៣០ឆ្នាំ និង ឈ្មោះ តូ សេង ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរមា​នមុ​ខរបរ បុគ្គលិកក្រុមហ៊ុ​ន​ ជី ធី អាយ និង មានទីលំនៅបច្ចុប្បន្ន​ ​ក្រុង/ខេត្តព្រះសីហនុ ​ទិ​សដៅ​ផ្ទុយគ្នា​ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុ​ស្ស​ ១នាក់ និងរងរបួស​ម​នុស្ស​១នាក់​ ឈ្មោះ គីម សូលី ស្លាប់នៅនឹងកន្លែង​កើត​ហេតុ សាកសពបាន​ដឹកយ​ករក្សា​ទុក​នៅវត្ត​ឥន្ទញ្ញា​ណ ​( ហៅវ​ត្តក្រោម​ ) និង ឈ្មោះ តូ សេង រងរបួសធ្ងន់ បានបញ្ជូនទៅសង្រ្គោះនៅគ្លីនិក​មិ​​​ត្តភាព​ឃ្លាំងលើ ។
អ្នកបើកបររ​ថ​យន្ត បាននាំខ្លួនមកកាន់​កា​រិយា​ល័យ​នគ​របា​លចរា​ចរ​ណ៍ផ្លូវ​គោក (បានធ្វើការត្រួតពិ​និ​ត្យជាតិ​អាកុ​ល ​រកឃើ​ញមា​នចំនួន០,៤០mg/l ) ។

រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ​សមត្ថកិច្ចជំនាញយកម​ក​​រក្សា​ទុកនៅ ការិយា​ល័យន​គរ​បាល​ចរាច​រណ៍​ផ្លូវ​គោក​ ដើម្បី​​ចា​ត់ការ​​តា​ម​នីតិវិធី​ ៕​

អត្ថបទដែលជាប់ទាក់ទង