មន្ទីរសាធារណការខេត្តព្រះវិហារបាននឹង កំពុងធ្វើសកម្មភាពសម្អាតរុក្ខជាតិតាមផ្លូវជាតិចំនួន៣ខ្សែ ននិងផ្លូវនានានៅក្នុងខេត្ត
ខេត្តព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារនា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នេះ
បានធ្វើសកម្មភាព កាត់ស្មៅតាមដងផ្លូវ តាមបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្តិភាពនៅតាមដងផ្លូវនានាទូតាំងខេត្ត ដើម្បីជាការលើកសោភណ្ឌភាពតាមដងផ្លូវនិងកាត់បន្ថយការគ្រោះថ្នាក់ដោយប្រការផ្សេងៗបចំពោះអ្នកដំណើរទៅមកខេត្តព្រះវិហារ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានអោយដឹងថា ក្រៅពីការថែទាំលូ ប្រឡាយ និងផ្លូវ មន្ទីរសាធារណការខេត្តក៏នៅបានកាត់ស្មៅ តាត់មែកឈើ តាមដងផ្លូវ តាមបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្តិភាពផងដែរ។
លោកបន្តថា នៅខណៈនេះយើងបាននឹងកំពុងធ្វើសកម្មភាពសម្អាតរុក្ខជាតិ(កាត់ស្មៅ)តាមផ្លូវជាតិលេខ ៩ លេខ៦២ លេខ៦៤ និងផ្លូវខេត្តនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយប្រេីប្រាស់ម៉ាស៊ីនស្វ័យប្រវត្ត របស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដេីម្បីសុខសុវត្ថិភាព រាល់ការធ្វេីដំណេីរ របស់ បងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕