ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន បាញ់សម្លាប់គ្នា​ , ឃាតករត្រូវចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន

60


ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេ​ត្តព្រះ​សីហ​នុ បានឲ្យដឹងថា មានជនជាតិចិនម្នា​ក់ ស្នាក់នៅក្នុងប​ន្ទប់ នៃរីសតពេលវេលា​ល្អ​ ឬហៅជាភាសា​អ​ង់គ្លេ​សថា (Good Time) ដែលមានទីតាំងនៅឆ្នេរអូរត្រេះក្នុងភូមិ​៦​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវខ្មាន់កាំភ្លើងជន​ជា​តិចិន​ដូ​ចគ្នា បាញ់សម្លាប់ក្នុងបន្ទប់​ប​ណ្តាលឲ្យ​ស្លាប់ភ្លាម​នៅកន្លែ​ង។

ក្រោយកើតហេតុភ្លាមៗ​ សមត្ថកិច្ចអា​វុធហត្ថ និងនគរបាលខេ​ត្ត​ព្រះសីហ​នុ ក៏បានចុះពិនិត្យ ដល់ទីតាំង​កើត​ហេតុ និងបានស្រាវជ្រាវ​មុខស​ញ្ញាជន​សង្ស័យ ដែលផ្តល់ដោយកាំមេរ៉ាសុវ​ត្ថិ​ភាពនៅ​កន្លែង​កើតហេ​តុខាង​លើ​នេះ។

សមត្ថកិច្ចកងរាជ​អាវុធហ​ត្ថខេត្ត​ព្រះសីហនុ បន្តថា បន្ទាប់ពីបានធ្វើ​កា​រស្រាវ​ជ្រាវ និងកំណត់មុខសញ្ញា​ជ​នសង្ស័​យរួ​ច សមត្ថកិច្ចបានឃាត់​ខ្លួន​មនុស្ស​ម្នាក់ ដែលជាប់​ស​ង្ស័យ ក្នុងអំពើឃាត​ក​ម្មនេះ ហើយបច្ចុប្បន្នត្រូវបា​ន​នាំខ្លួន និង​កំពុង​សួរនាំ ដោយសមត្ថកិច្ច នៃស្ន​ងការ​ដ្ឋាន​នគរបា​លខេ​ត្តព្រះសី​ហនុ។

យ៉ាងណាក៏ដោយចុះ រ​ហូតមកដល់ពេ​លនេះ សមត្ថកិច្ច​ន​គរបាល មិនទាន់ប​ង្ហា​ញពីមូ​លហេតុ​ នាំឲ្យកើតមានអំពើឃា​តក​ម្មខាង​លើនេះទេ ព្រោះមិនទាន់មានប្រភព​ណា​មួយប​ញ្ជាក់ឲ្យ​ដឹងកា​រពិត​នៅឡើយ។

យោងតាមរបាយការ​ណ៍ប​ឋម របស់ អាវុធហត្ថខេត្តព្រះសី​ហ​នុ បានឲ្យដឹង​ថា
នៅវេលាម៉ោង ១៣ និង​២០​នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ហ្គូត​ថាម​ រីសត បន្ទប់លេខA-121 ស្ថិតក្នុងភូមិ ៦ ស​ង្កាត់​លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីឃាតកម្មមួយ​ក​រណី​បាន​កើ​តឡើង ប៉ុន្តែជនរង​គ្រោះ​ នៅមិនទាន់ស្គាល់អត្ត​ស​ញ្ញាណ​ទេ ដោ​យគ្រាន់​តែដឹងថា ភេទប្រុស ជនជាតិចិន ត្រូវបានជនស​ង្ស័​យប្រើអា​វុធ​ខ្លីបាញ់​ចំក្បាល បណ្តាលឲ្យស្លាប់នៅនឹង​ក​ន្លែងកើ​តហេតុ។ ហើយ ជនសង្ស័យមានគ្នាចំនួ​ន​២នាក់​បាន​ជិះម៉ូ​តូគេចខ្លួ​នបាត់ ក្រោយបាញ់សម្លាប់ជន​រ​ងគ្រោះភ្លា​ម៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង