ចិនបញ្ជូនសញ្ញា«អស់ភាពអត់ធ្មត់»ហើយចំពោះបាតុកម្ម ?នៅហុងកុង
ទីភ្នាក់ងារព័ត៌មានបរទេស(Bloomberg) បានផ្សាយនៅថ្ងៃទី២៦សីហានេះថានៅ ក្នុងបទវិចារណកថារបស់ទីភ្នាក់ងារស៊ីនហូររបស់ចិន ចេញផ្សាយ កាលពីថ្ងៃអាទិត្យ បានបង្ហាញថារដ្ឋាភិបាលក្រុងប៉េកាំងចង់បញ្ជូនសញ្ញាទៅកាន់បាតុកម្ម នៅហុងកុងថាក្រុងប៉េកាំង«អស់ភាពអត់ ធ្មត់»ហើយ។ស៊ីនហួរបានបរិយាយថាបាតុកម្មនៅហុងកុងដែលអូសបន្លាយអស់រយះពេល១២សប្តាហ៍ដំបូងគ្រាន់តែជាបាតុកម្ម ដើម្បីប្រឆាំង នឹងច្បា ប់បត្យាប័នអ្នកទោស តែឥឡូវកំពុងបង្វែរបាតុកម្មនេះ ទៅជាការ ធ្វើបដិវត្តពណ៌។ដូច្នេះការប្រើយោធាដើម្បីកំចាត់ជារឿងចាំបាច់។