ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុងកម្ពុជាបានទទួលឯកសណ្ឋាន សម្រាប់ប្រកួតពីសហព័ន្ធអាស៊ី

65

ភ្នំពេញ៖ថ្មីៗកន្លងមកនេះសហព័ន្ធកីឡាទ្រីយ៉ាត្លុង(Triathlon)កម្ពុជា បានទទួលឯកសណ្ឋានចំនួន១៦សម្រាប់ ពីសហព័ន្ធទ្រីយ៉ាត្លុងទ្វីបអាស៊ី ។
លោកងិនសុខបញ្ញាដែលជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ឯកសណ្ឋានទាំង១៦សម្រាប់នេះ គឺជាឯកសណ្ឋានសម្រាប់ប្រកួតសុទ្ធសាធ ហើយមានតម្លៃថ្លៃណាស់គឺមួយ សម្រាប់ជាង២០០ដុល្លារអាមេរិកហើយ
​១៦សម្រាប់បែបនេះក៏មិនតិចដែរ ។
ឯកសណ្ឋានទាំ១៦សម្រាប់នេះ គឺ៨សម្រាប់ជាអំណោយ សម្រាប់កីឡាករ កីឡាការិនីចម្រើសជាតិដែល
​ត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើលកទី៣០ នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ និង៨សម្រាប់ទៀតផ្ដល់
ជូនដល់កីឡាករ កីឡាការិនីថ្នាលសម្រាប់ការចូលរួម ប្រកួតយក្នុងក្របខ័ណ្ឌយុវជននានា ។
លោកអគ្គលេខាធិការបានបញ្ជាក់អះអាងថា នេះជាលើកដំបូងហើយដែល សហព័ន្ធអាស៊ីកាដូនូវឯក
​សណ្ឋានប្រកួតនេះដល់កម្ពុជា ហើយក៏ជាលើកដំបូងដែរដែលកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជាមានឯក
​សណ្ឋានស្ដង់ដារដើម្បីចូលរួមប្រកួតនឹងគេ ។
ទ្រីយ៉ាត្លុងជាកីឡាមួយប្រភេទដែលដាក់កីឡា៣វិញ្ញាសា បញ្ចូលគ្នាគឺហែលទឹក ជិះកង់ និងរត់ ។សម្រាប់
ស្ដង់ដាប្រកួតកីឡានេះ ចាប់ផ្ដើមដោយការហែលទឹកចម្ងាយ១,៥០គីឡូម៉ែត្រ បន្ទាប់ពីបញ្ចប់ការហែលទឹកភ្លាមៗនោះ កីឡាករឬកីឡាការិនីដដែល ត្រូវបន្តជិះកង់ប្រណាំងចម្ងាយផ្លូវ៤០គីឡូម៉ែត្របន្ថែមទៀត។ ក្រោយពីបញ្ចប់
ការប្រណាំងកង់ភ្លាមៗកីឡាករ ឬ កីឡាការិនីដដែលនោះត្រូវបញ្ចប់ ដោយការរត់ចម្ងាយ១០គីឡូម៉ែត្រ ។
អ្នកលេងប្រភេទកីឡានេះត្រូវតែមានជំនាញលើ៣វិញ្ញាសា គឺជំនាញហែលទឹក ជំនាញជិះកង់ និង ជំនាញរត់ប្រណាំង ៕

អត្ថបទដែលជាប់ទាក់ទង