អភិបាលខណ្ឌដង្កោទទួលទេយ្យវត្ថុ ពីព្រះសង្ឃនិងសប្បុរសជន សម្រាប់ ធ្វើសកម្មភាពមនុស្សធម៌នៅមូលដ្ឋាន
ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោនិងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ទទួលទេយ្យវត្ថុពីព្រះភិក្ខុ ឌុល សុខា ចៅអធិការវត្តធម្មត្រ័យ សង្កាត់ព្រៃស ព្រះតេជគុណ ង៉ាត់ បូរ៉ា គង់នៅវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ និងសម្ភារៈ ថវិកា មួយចំនួន ពីសប្បុរសជននានា ដើម្បីយកមកប្រើប្រាស់សម្រាប់ការងារមនុស្សធម៌ ក្នុងមូលដ្ឋាន។
មន្ត្រីឱ្យដឹងថា៖ក្នុងនោះរួមមានៈ ព្រះភិក្ខុ ឌុល សុខា ចៅអធិការវត្តធម្មត្រ័យ សង្កាត់ព្រៃស ព្រះតេជគុណ ង៉ាត់ បូរ៉ា គង់នៅវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ និងសប្បុរសជននានា។
លោកអភិបាលខណ្ឌបានថ្លែងព្រះអំណរគុណព្រះភិក្ខុ ឌុល សុខា ចៅអធិការវត្តធម្មត្រ័យ សង្កាត់ព្រៃស ព្រះតេជគុណ ង៉ាត់ បូរ៉ា គង់នៅវត្តកំពង់ក្តុល និងអគរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានាដែលបានបរិចាលធន់ធាន និងសម្ភារៈ ថវិកាមួយចំនួនសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដើម្បីយកទៅចែកជូនជនរងគ្រោះ។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានសន្យាថានឹងនាំ យកអំណោយទាំងអស់ខាងលើយកទៅចែក ជូនជនរងគ្រោះនិងជនងាយរងគ្រោះ ដោយផ្ទាល់ដៃនៅពេលខាមុខមិន ឱ្យសប្បុរសជនខកបំណងឡើយ៕