សហព័ន្ធប្រដាល់គុនខ្មែរប្រាប់ឲ្យទូរទស្សន៍ទាំងអស់សម្រាកមួយសប្ដាហ៍មុនពេលប្រកួតជើងឯក
ភ្នំពេញ៖សហព័ន្ធប្រដាល់គុនខ្មែររបស់លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនបានកំណត់ពីកាលបរិច្ឆេទដើម្បី
ប្រកួតដណ្ដើមជើងឯកជាតិឆ្នាំ២០១៩ហើយ ។
ជាមួយនឹងពេលវេលានៃការប្រកួតជើងឯកជាតិជិតចូលមកដល់នោះនៅព្រឹកថ្ងៃទី២៧សីហាសហព័ន្ធប្រ
ដាល់គុនខ្មែរបានជួបជាមួយតំណាងទូរទស្សន៍ទាំង៥គឺស៊ី អិន ស៊ី បាយ័ន ភី អិន អិន អាស៊ីអាគ្នេយ៍និងទូរទស្សន៍
កងយោធពលខេមរភូមិន្ទបានជួបគ្នាដើម្បីសុំផអាកការប្រកួតមួយពេលនៅគ្រប់ស្ថានីយ៍ទូរទស្សន៍នានាឲ្យផ្អាក
ការមួយសប្ដាហ៍ដើម្បីទុកឩិកាសសម្រាប់អ្នកប្រដាល់បានសម្រាកដើម្បីត្រៀមខ្លួនប្រកួតជើងឯក ។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីការប្រកួតនោះបានបញ្ជាក់ថាការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៧ដល់ទី១១ខែ
តុលាដែលនេះជាការប្រកួតដោយប្រើប្រាស់ថវិកាក្រសួងអប់រំយុវជន និង កីឡា ។
លោកឩត្តមសេនីយ៍ទោវ៉ាស៊ិនភិរម្យដែលជាអនុប្រធានទី១សហព័ន្ធបញ្ជាក់ថាសម្រាប់ការប្រកួតជើងឯកនេះទូរទស្សន៍ប៉ុស្តិ៍លេខ៥បានទទួលសិទ្ធិ ផ្សាយបន្តផ្ទាល់តែលោកក៏សុំឲ្យទូរទស្សន៍ដទៃទៀតជួយគាំទ្រផង ។
លោកហេង សុឃនដែលជាអនុប្រធានសហព័ន្ធដែរនោះនេះ ជាការប្រកួតជើងឯកជាតិហេតុនេះទូរទស្ស
ន៍នានាអាចចូលរួមជួយផ្សព្វផ្សាយបានដោយគ្មានបញ្ហា ។
ការប្រកួតសម្រាប់បុរសមាន៨ប្រភេទទម្ងន់គឺទម្ង់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូ
ក្រាម ៦០គីឡូក្រាម ៦៣,៥០គីឡូក្រាម ៦៧គីឡូក្រាម និង ៧១គីឡូក្រាម ។ចំពោះនារីវិញមាន៦ប្រភេទទម្ងន់គឺ
៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម និង៦៣,៥០គីឡូក្រាម ។ការទទួលពាក្យចូលរួមប្រកួតចាប់ផ្ដើមពីពេលនេះរហូតដល់ថ្ងៃទី៣០កញ្ញា ។
លោកឩត្តមសេនីយ៍ឯកតែមម៉ឺនដែលជាប្រមុខសហព័ន្ធប្រដាល់គុនខ្មែរមានប្រសាសន៍ឲ្យដឹងដែរថាកីឡាករ កីឡាការិនីត្រូវប្រុងប្រយ័ត្ននិងជៀសវាងឲ្យបានដាច់ខាតនូវការប្រើប្រាស់សារធាតុលើកកម្លាំង ថ្នាំបញ្ចុះ
ទឹកនោមថ្នាំស្ពឹក ថ្នាំបំបាត់ការឈឺចាប់ និងប្រភេទថ្នាំញៀនទាំងឡាយដែលបានហាមឃាត់ ។
ការប្រកួតនេះនឹងធ្វើដូចរាល់ឆ្នាំដែរគឺសមាគម ក្រសួង រាជធានី ខេត្តត្រូវធ្វើការចម្រាញ់រកកីឡាករ កីឡា
ការិនីខ្លាំងៗរបស់ខ្លួនដោយមួយប្រភេទទម្ងន់យកតែមួយរូបប៉ុណ្ណោះ ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធបានអៃអាងថាតាមគោលការណ៍ការប្រកួត
ជើងឯកបែបនេះសម្រាប់អ្នកបានចំណាត់ថ្នាក់លេខ១បានរង្វាន់៣០ម៉ឺនរៀល លេខ២បាន២០ម៉ឺនរៀល និងលេខ
៣បាន១០ម៉ឺនរៀល ។
សម្រាប់ឆ្នាំនេះសហព័ន្ធនឹងស្វះស្វែងរកប្រាក់រង្វាន់សម្រាប់ជ័យលាភីលេខ១មិនទាបជាង៣០០ដុល្លារ
ឡើយឯលេខ២បាន២០០ដុល្លារ និងលេខ៣បាន១០០ដុល្លារ ៕