ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមនបើកកិច្ចប្រជុំសាមញ្ញលើកទី៣​អាណត្តិទី៣​លើកយករបៀបវារៈចំនួន៥មកពិភាក្សា

93

ភ្នំពេញ៖នៅសាលាខណ្ឌចំការមនថ្មីដែលមានទីតាំងនៅកោះពេជ្រកាលពីព្រឹកថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩នេះដោយបានបើកកិច្ចប្រជុំសាមញ្ញលើកទី ០៣ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមនដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន ហើយមានសមាសភាពចូលរួមមានៈ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង២ សង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមស្ដាប់ផងដែរ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌចំការមននាឱកាសនោះដោយលើកយកនូវរបៀបវារ:ចំនួន៥មកពិភាក្សាគ្នាផងដែរពោលគឺ៖
១- ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩។
២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ ២០១៩ របស់រដ្ឋបាលខណ្ឌចំការមន។
៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន។
៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការថវិកាឆ្នាំ ២០២០ របស់រដ្ឋបាលខណ្ឌចំការមន។
៥- ពិនិត្យ​ និងអនុម័តប្រាក់រង្វាន់លេីកទឹកចិត្តជូនមន្ត្រីរាជការរបស់រដ្ឋបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង