ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលត្រូវបង្រ្កាប ករណីលួច ឆក់ ប្លន់ គាស់ផ្ទះ និងក្មេងទំនេីង

45

ភ្នំពេញ៖ លោកស្នងការនគរបាល ស ថេត បានធ្វេីការណែនាំដល់មន្ត្រីទាំងអស់ត្រូវខិតខំធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ត្រូវកាត់បន្ថយឲ្យបានជាអតិប្បរមា ដូចជាករណីលួច ឆក់ ប្លន់ គាស់ផ្ទះ និងក្មេងទំនេីង រៀបចំសណ្តាប់សាធារណ:ឲ្យបានជាប្រចាំ និងគ្រប់គោលដៅ ដេីម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាការធ្វេីឲ្យទីក្រុងមានសោភ័ណភាពល្អ។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ស ថេត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា នឹងលេីកទិសដៅសម្រាប់ខែកញ្ញា ដោយមានចូលរួមពីលោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ លោកអធិការ អធិការង និងលោកនាយប៉ុស្តិ៍ទាំង១០៥ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមផ្តល់យោបល់ពីលោកស្នងការរង និងនាយការិយាល័យជំនាញ ពាក់ព័ន្ធទៅនឹងការងារដែលបានអនុវត្តន៍ ក៏ដូចជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ ។

លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ និងបានផ្តល់ជាគំនិតយោបល់ល្អៗដេីម្បីយកទៅអនុវត្តន៍បន្ត ជាពិសេសលោកស្នងការបានធ្វេីការណែនាំដល់មន្ត្រីទាំងអស់ត្រូវខិតខំធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយចិត្ត។

លោកស្នងការ បានណែនាំ៥ចំណុចដល់មន្ត្រីនគរបាលក្នុងរាជធានីភ្នំពេញថា ១ . កាត់បន្ថយឲ្យបានជាអតិប្បរមា ដូចជាករណីលួច ឆក់ ប្លន់ គាស់ផ្ទះ និងក្មេងទំនេីង ២. បន្តចុះរៀបចំសណ្តាប់សាធារណ:ឲ្យបានជាប្រចាំ និងគ្រប់គោលដៅ ដេីម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាការធ្វេីឲ្យទីក្រុងមានសោភ័ណភាពល្អ ៣. បន្តជាប្រចាំនៅយុទ្ធនាការបង្រ្កាបគ្រឿងញៀន ៤. បន្តធ្វេីជាប្រចាំនៅវេទិកាសាធារណ:ឲ្យបានគ្រប់ប៉ុស្តិ៍ ខណ្ឌ ដេីម្បីធ្វេីការផ្សព្វផ្សាយ ការងារទូទៅដល់ពលរដ្ឋ និង៥. ផ្តល់សេវាប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័សដូចជាការធ្វេីអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជាពិសេសគឺការប្រេីប្រាស់សម្តីឲ្យបានសមរម្យជាមួយពលរដ្ឋ និងការទទួលពាក្យបណ្តឹង។

លោកស ថេត បានធ្វេីការបញ្ជាក់ជាថ្មី មន្ត្រីទាំងអស់ត្រូវតែអនុវត្តន៍ឲ្យបានបទបញ្ជារបស់កងកម្លាំង បេីធ្វេីខុសត្រូវតែអនុវត្តន៍តាមច្បាប់ មួយវិញទៀត ហាមដាច់ខាតក្នុងការយកកម្លាំងទៅយាមតាមក្លឹបកម្សាន្តរាត្រី ខារ៉ាអូខេ…។ល។

ជាចុងបញ្ចប់ លោកសំណូមពរឲ្យមន្ត្រីនៅតាមអង្គភាពទាំងអស់ត្រូវចេះធ្វេីការសំអាតអនាម័យកន្លែងការងារ និងឆ្លៀតពេលហាត់ប្រាណ ដេីម្បីធានាឲ្យបានសុខភាពល្អ ៕

អត្ថបទដែលជាប់ទាក់ទង