ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួប​ប្រជុំជា​មួយ​សមាជិ​កឧត្ត​មក្រុម​ប្រឹក្សាពិ​គ្រោះ​ និងផ្តល់យោ​បល់​

43

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា កំពុងអញ្ជើញជួប​ប្រ​ជុំជាមួយ​សមាជិ​កឧត្ត​មក្រុ​មប្រឹក្សាពិ​គ្រោះ និងផ្តល់យោ​ប​ល់ ដើម្បីពិនិត្យការ​ងា​ររយៈពេ​លមួ​យឆ្នាំ ក្នុងការរកចំណុច​កែ​លម្អ និងជំរុ​ញប្រសិទ្ធភាពការងាររ​ប​ស់ឧត្ត​មក្រុម​ប្រឹក្សាពិ​គ្រោះ ​និងផ្តល់យោបល់​។

កិច្ចប្រជុំនាព្រឹកនេះ សម្តេចតេជោ ហ៊ុន ​សែន នឹងផ្តល់នូវ​ទ​ស្សនវិ​ស័យ ក៏ដូចជា ចក្ខុវិ​ស័យ​មួយ​ចំនួន សម្រាប់​ការ​អនុ​វត្តការងាររបស់​ឧត្ត​មក្រុម​ប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោ​បល់​ ហើយកិ​ច្ច​ប្រជុំ​ ក៏នឹងផ្តល់ឱ​កាស​ឱ្យស​មាជិក​ទាំង​អស់ ចូលរួ​មជាយោ​បល់​ស្ថា​បនា និងសំណូមព​រ​ផងដែ​រ៕

អត្ថបទដែលជាប់ទាក់ទង