គ្រូបង្វឹកបាល់ទះចំនួន៣០រូបបានទទួលការបណ្ដុះបណ្ដាល
ភ្នំពេញ៖ដោយមានការជ្រោមជ្រែងពីអង្គការសាមគ្គីអូឡោះពិកអន្តរជាតិនោះវគ្គគ្រូបង្វឹកបាល់ទះមួយបានបើកឡើងនៅព្រឹកថ្ងៃទី២៨សីហាហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១កញ្ញា ។
លោកបឹង កឹមតោអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថាវគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០រូបដែលមកពី១២រាជធានីខេត្តនិងក្លិប។គឺជាវគ្គដ៏សំខាន់មួយដែលបង្រៀនដោយគ្រូជនជាតិបង់ក្លាដេសគឺលោកShameen .Al.Mamum ដែលមកពីសហព័ន្ធកីឡាបាល់បោះអន្តរជាតិ ។
លោក Shameen .Al.Mamum បានថ្លែងក្នុងពេលបើកវគ្គថាដោយសារលោកជាគ្រូកម្រិតអន្តរជាតិលោកទាមទារឲ្យវគ្គសិក្សានេះមានអ្នកបកប្រែដើម្ពិឲ្យការផ្ទេរចំណេះដឹងពីលោកទៅសិក្ខាកាមមាននលក្ខណៈងាយស្រួលពិសេសសិក្ខាកាមនឹងងាយចាប់បានទៀតផង ។
សិក្ខាកាមទាំងអស់ត្រូវតែខិតខំក្រេបយកចំណេះដឹងពីលោកឲ្យខាងតែបានដើម្បីយកទៅបង្រៀនបន្តដល់អ្នកជំនាន់ក្រោយឲ្យបានល្អជៀសវាងនូវភាពមិនច្បាស់លាស់ ។ហេតុនេះសិក្ខាកាមទាំងអស់ត្រូវតែព្យាយាមឲ្យបានជោគជ័យទាំងអស់គ្នា។
សូមបញ្ជាក់ថាវគ្គនេះសិក្សាឡម្អិតទៅលើការដឹកនាំប្រកួតតួនាតីរបស់គ្រូមុនពេលហ្វឹកហាត់ ពេលហាត់និងបញ្ចប់ការហ្វឹកហាត់ ។សិក្សាពីមូលដ្ឋានបឋមនៃកីឡាបាល់ទះ កលល្បិចនៃការលេង ការការពារ ការធ្វើតេស្តពីសមត្ថភាព ការអនុវត្តន៍វិធីដឹកនាំលេងលើទីលានតូច(Mini-Volleyball)ជាដើម ។
លោកអគ្គលេខាធិការបឹង គឹមតោអះអាងថានេះជាវគ្គទី៦ហើយដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានទទួល ។សម្រាប់វគ្គនេះដែលសិក្សារយៈពេ៥ថ្ងៃនោះលោកមានជំនឿចិត្តាសិក្ខាកាមហ៊ានសាកសួរគ្រូនូវរាល់ចម្ងល់នានាដើម្បីឲ្យខ្លួនបានក្លាយជាគ្រូបង្វឹកប្រកបដោយគុណភាព ៕