ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន កែវម៉ាលី នៅជំពាក់បំណុលធនាគារ BIDC ជាង៣លានដុល្លារទៀត ខណៈយកអចលនទ្រព្យលក់ឡាយឡុង សងធនាគារបានជាង 4 លានដុល្លារ

79


ភ្នំពេញ ៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា BIDC បានបញ្ជាក់ថា ក្រុមហ៊ុន កែវម៉ាលី ខូ អិលធីឌី (KEO MALY CO.,LTD) របស់លោកជំទាវកែវម៉ាលីសមាជិកព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០១១មក ហើយ
ចាប់ផ្តើមជំពាក់បំណុលប្រាក់ដើមហួសកាលកំណត់ ចាប់ពីខែឧសភា ឆ្នាំ២០១៥ មានចំនួន ៧,៨ដុល្លារ
ដោយសារបំណុលហួសកាលកំណត់របស់ក្រុមហ៊ុន KEO MALY co., LTD មានការអូសបន្លាយរយៈពេលយូរ
បើទោះជាមានការដាស់តឿន និងស្នើសុំឲ្យអតិថិជនបង់សងប្រាក់ដើម និងការប្រាក់ហួសកាលកំណត់ ជាច្រើនលើក
ច្រើនសារក៏ដោយក៏មិនទទួលបានលទ្ធផល ទើបធនាគារសម្រេចដាក់ពាក្យបណ្តឹងទាមទារប្រាក់ទៅសាលាដំបូង ហើយបានសម្រេចយកអត់ទាន់ដាក់ទ្រព្យរបស់ក្រុមហ៊ុនមួយចំនួនលក់ឡៃឡុងបានជាង 4 លានដុល្លារ ហើយនៅសល់ជាង 3 លានដុល្លារទៀតបើក្រុមហ៊ុនមិនព្រមសង។

នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) មានកិត្តិយសសូមជម្រាបជូន
បណ្តាអង្គភាពសារព័ត៌មានអំពីបំណុលរបស់ ក្រុមហ៊ុន KEO MALY Co., LTD នៅធនាគារវិនិយោគ និងអភិវឌ្ឍន៍
កម្ពុជា ភីអិលស៊ី (BIDC) ដូចខាងក្រោម៖
១. ក្រុមហ៊ុន KEO MALY co., LTD បានទទួលកម្ចីពីធនាគារ BIDC ចាប់តាំងពីឆ្នាំ២០១១មក ហើយ
ចាប់ផ្តើមជំពាក់បំណុលប្រាក់ដើមហួសកាលកំណត់ ចាប់ពីខែឧសភា ឆ្នាំ២០១៥ មានចំនួន៖ ៧,៨៥០,៧៤៤.៧៣
ដុល្លារអាមេរិក ។
ដោយសារបំណុលហួសកាលកំណត់របស់ក្រុមហ៊ុន KEO MALY co., LTD មានការអូសបន្លាយរយៈពេលយូរ
បើទោះជាមានការដាស់តឿន និងស្នើសុំឲ្យអតិថិជនបង់សងប្រាក់ដើម និងការប្រាក់ហួសកាលកំណត់ ជាច្រើនលើក
ច្រើនសារក៏ដោយក៏មិនទទួលបានលទ្ធផល ទើបធនាគារសម្រេចដាក់ពាក្យបណ្តឹងទាមទារប្រាក់ទៅសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ និងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានទទួលសាលក្រមលេខ៖
១៤០៤(ខ)។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ធនាគារ BIDC បានដាក់ពាក្យសុំអនុវត្តន៍សាលក្រមជូនទៅសាលាដំបូង
រាជធានីភ្នំពេញ ដើម្បីទាមទារបំណុលរបស់អតិថិជន។ ក្នុងកំឡុងពេលសុំអនុវត្តសាលក្រមនៅខែ
ធ្នូ ឆ្នាំ២០១៨ ធនាគារ BIDC បានសម្រួលដោយអនុញ្ញាតឲ្យអតិថិជនធ្វើការលក់ទ្រព្យមួយផ្នែកដែលបានដាក់បញ្ចាំនៅធនាគារBIDC ដោយខ្លួនឯង និងដកប្រាក់តែមួយចំនួនពីការលក់ទ្រព្យនេះមកបង់សងបំណុលប្រាក់ដើមចំនួនមួយផ្នែក ដែល
មានទឹកប្រាក់សរុបចំនួន៖ ៤,៥០០,០០០ដុល្លារអាមេរិក។
ដូចនេះ ក្រោយពេលបង់សងបំណុលមួយផ្នែកនៅធនាគារ BIDC អតិថិជន ក្រុមហ៊ុន KEO MALY Co.,LTD នៅជំពាក់បំណុលប្រាក់ដើមហួសកាលកំណត់នៅធនាគារ BIDC ចំនួន៖ ៣,៣៥០,៧៤៤.៧៣ដុល្លារអាមេរិក, ពុំទាន់បូកបញ្ចូលការប្រាក់
ហួសកាលកំណត់មិនបានបង់ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ។
ធនាគារ BIDC នៅតែបន្តស្នើសុំក្រុមហ៊ុន KEO MALY co., LTD សងនូវប្រាក់ដើម និងការប្រាក់ដែល
នៅជំពាក់ ប៉ុន្តែក្រុមហ៊ុន KEO_MALY co., LTD មិនបានសហការសងប្រាក់មកធនាគារ BIDC នោះទេ
ទើបធនាគារ BIDC បន្តស្នើសុំតុលាការអនុវត្តសាលក្រមលក់ឡៃឡុងទ្រព្យបញ្ចាំដើម្បីទទួលបានប្រាក់ដែលក្រុមហ៊ុន
(KEO MALY CO., LTD ជំពាក់មកវិញ។
២. ចំពោះទ្រព្យដែលតុលាការប្រកាសលក់ឡៃឡង តាមលិខិតលេខ៖ ២៧ -១-លក្រ ចុះថ្ងៃទី០១ ខែសីហា
ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញដែលមានចំនួន ២៦កន្លែង (២៦ បណ្ណ័) គឺមិនមែនជាដី និងសំណង់
អាគារខុនដូវិមានកែវចរណៃទាំងមូលនោះទេ ពោលគឺ ក្នុងនោះរួមមាន៖

. ២០ប ស្មើនឹង ២០បន្ទប់ គឺជាបន្ទប់ខុនដូតូចៗ នៃសំណង់អាគារខុនដូវិមានកែវចរណៃទាំងមូលដែលមានជាង ១០០ បន្ទប់។

. ចំណែកដីចំនួន ៦ប្លង់ផ្សេងទៀត គឺជាចំណែកដីតែមួយផ្នែកនៅក្នុងបរិវេណដីខុនដូវិមាន
កែវចរណៃ ហើយក៏មិនមានសំណង់អាគារខុនដូវិមានកែវចរណៃ នៅលើដីទាំង ០៦ប័ណ្ណនេះឡើយ។
៣. គិតដល់វេលាម៉ោង ១៧៖០០ល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ធនាគារ BIDC នៅពុំទាន់ទទួល
បានការសងប្រាក់ណាមួយដូចអះអាងរបស់ក្រុមហ៊ុន KEO_MALY CO., LTD បានលើកឡើងនៅក្នុងសេចក្តី
ប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នោះទេ

៤. ធនាគារ BIDC តែងតែសហការគាំទ្រ និងយកចិត្តទុកដាក់ចំពោះសកម្មភាពអាជីវកម្មរបស់រាល់
អតិថិជន ព្រមទាំងសហការរកដំណោះស្រាយនានា ដើម្បីជួយសម្រួលដល់ការបង់សងបំណុលរបស់អតិថិជននៅ
ពេលសកម្មភាពអាជីវកម្មជួបការលំបាក ប៉ុន្តែធនាគារ BIDC_គ្មានជម្រើសអ្វីក្រៅពីរកដំណោះស្រាយតាមផ្លូវច្បាប់
នៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីអតិថិជនមិនសហការ និងអូសបន្លាយការសងបំណុលបកឲ្យធនាគារ៕

អត្ថបទដែលជាប់ទាក់ទង