សមត្ថកិច្ចកំពុងតែព្យាយាមដោះស្រាយ បញ្ហាប្រឈមធ្លាយប្រេងខ្មៅក្រុមហ៊ុនPTTពេញផ្លូវ បង្កឲ្យស្ទះចរាចរ
កំពង់ស្ពឺ៖ អាជ្ញាធរបានសូមជម្រាបជូនអ្នកធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ គឺដោយសារមានបញ្ហាកកស្ទះចរាចរនៅគីឡូ១០២ និង១០៣នៃខេត្តកំពង់ស្ពឺ បង្កឲ្យមានការកកស្ទះ បេីទោះថាសមត្ថកិច្ចកំពុងតែព្យាយាមដោះស្រាយ បេីតាមបញ្ហាប្រឈមកេីតឡេីងអាចពន្យារពេលអស់យូរថែមទៀត ដូច្នេះអំពាវនាវអោយបងប្អូនដែលនឹងចរាចរនៅផ្លូវជាតិលេខ៤ សូមរកផ្លូវវាងដូចជាផ្លូវជាតិលេខ៣ ឬផ្លូវណាដែលអាចបញ្ជៀសចរាចររួច។
នៅវេលាម៉ោង ០៧.៣២នាទី នាថៃ្ងទី២៨ ខែសីហា ឆ្នាំ២០១៩ មានកមានករណីគ្រោះថ្នាក់ចរាចរបង្កឡេីងដោយរថយន្ដដឹកប្រេងខ្មៅក្រុមហ៊ុនPTT ជាមួយរថយន្តដឹកទំនិញនៅចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០២-១០៣ ស្ថិតក្នុងភូមិទី០៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្ដាលឲ្យរថយន្ដធ្លាក់ពីលេីផ្លូវជាតិ និងបង្កឲ្យធ្លាយប្រេងខ្មៅពេញផ្លូវជាតិ។
មានរថយន្តបែនដឹកដី ០១គ្រឿង ម៉ាក FUSOពណ៍ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ3A-1880 អ្នកបើកបរមិនស្គាល់ឈ្មោះរត់គេចខ្លួន បើកពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្ត០១គ្រឿងម៉ាក FUSO ពាក់ផ្លាកលេខ ភ្នំពេញ3A-3815 ប្រភេទស៊ីទែនប្រេងលេខ 4A-1088 ដឹកប្រេងខ្មៅ ពីខេត្ដព្រះសីហនុ ទៅរាជធានីភ្នំពេញអ្នកបើកបរឈ្មោះ ឃុំ វង់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃសាក សង្កាត់ពោធ៍សែនជ័យ រាជធានីភ្នំពេញ បើកបរបញ្ច្រាសទិសគ្នា។
តាមការបញ្ជាក់ពីលោកវរសេនីយត្រី ពៅ នឿនអធិការនគរបាលរងស្រុកភ្នំស្រួច ឲ្យដឹងថា មូលហេតុ ចំណុចគ្រោះថ្នាក់គឺផ្លូវឡេីងចំណោតដែលមានលក្ខណៈចង្អៀតផង រថយន្តប្រភេទដឹកដី បបានបេីកវ៉ាជែងចុះចំណោតបណ្ដាលឲ្យរេចង្កូតទៅប៉ះជាមួយនិងរថយន្តសុីទែនដឹកប្រេងតែម្ដង កំពុងឡេីងចំណោត។ ការខូចខាតបណ្ដាលឲ្យរថយន្ដដឹកប្រេងខ្មៅហូរហៀរពេញផ្លូវជាតិ និងខូចខាតសម្ភារៈរថយន្តធ្ងន់ធ្ងរ ប៉ុន្តែមិនមានគ្រោះថ្នាក់មនុស្សណាម្នាក់ទេ។
ក្រោយកិច្ចអន្ដរាគមន៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជួជួយសម្រួលករណីលាងសម្អាតប្រេងខ្មៅដែលហូរហៀចេញពីសុីទែន និនិងជួយសំរួលចរាចរណ៍កុំឲ្យកកស្ទះ បច្ចុប្បន្នចរាចរណ៍ធ្វើដំណើរជាធម្មតា៕