ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី​ អូស្មាន​ ហាស្សាន់​ ជំរុញឲ្យ គ្រឹះ ស្ថានហិរញ្ញវត្ថុធំមួយនៅស្រីលង្កាមកវិនិយោគ​លេីវិស័យហិរញ្ញវត្ថុបែបឥស្លាម​ នៅកម្ពុជា

65

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមាន ប្រសាសន៍ថា ស្របពេលដែលកម្ពុជាកំពុងមានការរីក ចម្រើន អ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកក៏កំពុងតែបង្កើន និងពង្រីកការរកស៊ីរបស់ខ្លួននៅកម្ពុជាកាន់តែច្រើនឡើងផងដែរ ដូចនេះចរន្តសាច់ប្រាក់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការជួយលើកកម្ពស់ដូចជាការពង្រីកការវិ និយោគរបស់ពួកគេ ការថ្លៃបែបនេះធ្វើឡើងខណៈ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Kapila Jayawardena នាយក ប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា នៅឯការិយាល័យកណ្ដាលគ្រឹះស្ថានហិរញ្ញវត្ថុ LOLC កាលពីរសៀលថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២១០៩ ក្នុងដំណើទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្ការយៈពេល៤ថ្ងៃ ។
លោកបន្តថា៖ នៅកម្ពុជាមានរហូតដល់ទៅ ៧៦ micro-finance ទៅហើយ ប៉ុន្តែមិនទាន់មាន micro fanance Islam នៅឡើយទេ លោកថាវាជាឱកាសដ៏ល្អមួយសម្រាប់ គ្រឹះស្ថានហិរញ្ញវត្ថុ LOLC ដើម្បីបើក micro-finance បែបឥស្លាមនៅកម្ពុជា ដែលគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ក៏មាន micro-finance បែបឥស្លាមស្រាប់ លើសពីនេះ គ្រឹះស្ថានហិរញ្ញវត្ថុ LOLC របស់ស្រីលង្កាក៏មានភាគហ៊ុនភាគច្រើននៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់នៅកម្ពុជា ។ ជាចុងក្រោយ លោក អូស្មាន ហាស្សាន់ ក៏បានស្នើឱ្យ លោក​ Kapila Jayawardena នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា ពិចារណាលើការបើក micro-finance បែប នេះស្លាមនៅកម្ពុជា ។

ជាការឆ្លើយតប លោក Jayawardena បានឯកភាពនិងទទួលយកអនុសាសន៍របស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លោកនឹងចាត់ឱ្យខាងជំនាញចុះទៅបន្ដការសិក្សាទៅលើ លទ្ធភាពជាក់ស្ដែង ដើម្បីធ្វើឲ្យដំណើរការលើរឿង ហិរញ្ញវត្ថុឥស្លាម នៅកម្ពុជានេះ ទទួលផល ល្អប្រសើរ ឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង