ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រឿងចក្រ៣ក្រុមរបស់​ មន្ទីរ​សាធារណការ​ ​ ខេត្តព្រះវិហារ​ បាននិងកំពង់មមាញឹកក្នុងសកម្មភាពជួសជុលបន្ទាន់​ ផ្លូវជាតិលេខ​ ៩៤​ និង៩៥

136
 ខេត្តព្រះវិហារ៖ ក្រុមគ្រឿងចក្រ ចំនួន ០៣ក្រុមរបស់​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ បាននិងកំពង់មមាញឹកក្នុងសកម្មភាពជួសជុលបន្ទាន់​ ផ្លូវជាតិលេខ​ ៩៤​ និង៩៥ តាមការណែនាំដោយផ្ទាល់របស់​ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ​ ជាពិសេសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលឡើងវិញ។
    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ព្រះ​វិហារ​ បានមានប្រសាសន៍អោយដឹងថា នៅថ្ងៃ២៨ សីហា ២០១៩នេះ ឆ្លៀតឱកាសមេឃរាំងភ្លៀងបន្តិច លោកបានចុះពិនិត្យការងារថែទាំផ្លូវជាតិលេខ​ ៩៤​ ដែលកំពង់កៀរសម្រួល ពីទីរួមស្រុកឆែប​ ទៅកាន់ឃុំកំពង់ស្រឡៅ​១(ព្រំដែនឡាវ) ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​ និងពិនិត្យស្ថានភាពផ្លូវជាតិលេខ ៩៥ មានការងារថែទាំប្រចាំ និងការងារសាងសង់ស្ពាន បន្ទាប់​ពីមានភ្លៀងធ្លាក់ជោគជាំក្នុងយះពេលមួយខែនេះ​ ដែលបាន ធ្វើអោយកំណាត់ផ្លូវទាំងនេះ​ ទទួល​រង​ការខូខខាតដោយអន្លើ និងបានធ្វើអោយប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរទៅ មក​។  ពេលនេះក្រុមគ្រឿងចក្រ ចំនួន ០៣ក្រុមរបស់​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ កំពង់មមាញឹកក្នុងសកម្មភាព
ជួសជុលបន្ទាន់​ តាមការណែនាំដោយផ្ទាល់របស់​ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ​ ជាពិសេសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
   លោកសង្ឃឹម​ថា ចាប់ពីថ្ងៃទី២៨ សីហា២០១៩នេះ
​តទៅ នឹងមិនមានភ្លៀង​ ហើយក្រុមការងារ ខិតខំជួសជុលកំណាត់ផ្លូវនេះអោយចប់រួចរាល់​ ដើម្បីឲ្យ​ប្រជាពលរដ្ឋបន្តធ្វើដំណើរបានស្រួលប្រសើរឡើងវិញ៕
អត្ថបទដែលជាប់ទាក់ទង