ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សណ្ដាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ១ មុខផ្សារគគីរកៀនស្វាយ នៅតែរញ៉េរញ៉ៃ រាល់ថ្ងៃ ពិសេសពេលព្រឹក

81

កណ្ដាល៖ទោះបីមានការណែនាំពីសំណាក់លោកអ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ និងលោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ និងដោយមានការសហការជាមួយលោកប៉ោ សេង គណៈកម្មការផ្សារគគីរ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលផ្នែកចរាចរណ៍ស្រុកកៀនស្វាយ ដែលដឹកនាំការងារនេះ ដោយលោកព្រំ សំអុលនាយផ្នែកចរាចរណ៍ស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះមករៀបចំសណ្តាប់ធ្លាប់ នៅមុខផ្សារគគីរស្រុកកៀនស្វាយ និងនៅមុខមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
លោកព្រំ សំអុល នាយផ្នែកចរាចរណ៍ស្រុកកៀនស្វាយ បាននិយាយថា ដោយមានការណែនាំពីសំណាក់លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ និង លោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ រួចមកនៅថ្ងៃនេះ លោកបានដឹកនាំកម្លាំងមន្ត្រីផ្នែកចរារចរណ៍ ចុះមករៀបចំសណ្តាប់ធ្លាប់ នៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារគគីរ និងនៅមុខមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយផងដែរ។
លោកព្រំ សំអុល អោយដឹងទៀតថា
ចំពោះបងប្អូនអាជីវករដែលកល់ដូរទំនិញគ្រប់ប្រភេទ នៅមុខផ្សារគគីរ ឱ្យពួកគាត់លក់ថយក្រោយបន្តិច កុំដាក់លក់ដូរអីវ៉ាន់លយហូរហៀរ មកលើកំណាត់ផ្លូវជាតិលេខ១ តទៅទៀត ដែលធ្វើអោយបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ហើយដើម្បីឱ្យផ្លូវជាតិលេខ១ បានធំទូលាយនិងដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៍ផងដែរ។
លោកនាយផ្នែកចរាចរណ៍ស្រុកកៀនស្វាយ បានលើកឡើងដោយសង្កត់ធ្ងន់ទៀតថា ចំពោះបងប្អូនប្រជាជនអាជីវករ ដែលបានប្រកបលក់ដូរអីវ៉ាន់នៅមុខមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ក៏បានណែនាំឱ្យពួកគាត់ចេញលែង ឱ្យលក់បន្តទៀតដែរ។
លុះនឹងនៅថ្ងៃស្អែកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បើសិនឃើញពួកគាត់នៅតែបន្តលក់ដូរដដែល នឹងត្រូវមានវិធានការរដ្ឋបាល តាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ និងយករថយន្តមកដឹកសម្ភារៈរបស់ពួកគាត់ ទៅរក្សាទុកនៅសាលាស្រុកកៀនស្វាយ ដើម្បីឱ្យពួកគាត់ចូលខ្លួនធ្វើកិច្ចសន្យា។
មហាជនទូទៅរង់ចាំមើលមើសតើចំណាត់ការអាជ្ញាធរស្រុកកៀនស្វាយ និង ប៉ូលិសកៀនស្វាយ ព្រមទាំងលោកប្រធានផ្សារគគីរ តើគាត់អាចធ្វើបានដូចទ្រឹស្ដីលើកឡើងខាងលើនោះដែរឬទេ??? បើសព្វថ្ងៃនេះ មុខផ្សារគគីរ និងមុខសាលាស្រុកកៀនស្វាយ ព្រមទាំងផ្លូវច្រកចេញចូល និងផ្លូវស្របរបងអធិការប៉ូលិស និងផ្លូវមុខប៉ុស្ដិ៍ប៉ូលិសឃុំគគីរ ក្លាយជាទីផ្សារដាក់តាំងលក់ដូរអីវ៉ាន់ បង្កភាពអាណាធិប្បតេយ្យពេញៗផ្លូវ យ៉ាងអាក្រក់មើលបំផុតហើយ លើសពីនេះទៀតនោះ ធ្វើអោយប៉ះពាល់ដល់ផ្នែកបរិស្ថាន ដោយធុំក្លិនអាសោចពិបាកទ្រាំ តែមិនថ្វីនោះទេ ពិព្រោះគឺជាឆ្នាំបាយរបស់សមត្ថកិច្ចអាជ្ញាធរ នៅទីនោះ សើមមាត់រាល់ថ្ងៃខែឆ្នាំ ជាយូរមកហើយ៕

អត្ថបទដែលជាប់ទាក់ទង