ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅធ្វើការដោះដូរក្បាលម៉ាស៊ីនដឹកនាំការងារថ្នាក់នាយករដ្ឋបាលខណ្ឌ, នាយករង និង ប្រធានការិយាល័យមួយចំនួន

81

ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួលទេនោះនៅរដ្ឋបាលខណ្ឌច្បារអំពៅ និងធ្វើការដោះដូរក្បាលម៉ាស៊ីនដឹកនាំការងារមួយចំនួន ចាប់ពីថ្នាក់នាយករដ្ឋបាល,នាយករងរដ្ឋបាល និង ប្រធានការិយាល័យ,អនុប្រធានការិយាល័យផងដែរ។
ការដោះដូរនូវក្បាលម៉ាស៊ីដឹកនាំការងារនៅរដ្ឋបាលខណ្ឌច្បារអំពៅ នាពេលនេះខណៈពេលលោកហ៊ួត ហ៊ុយអតីតជានាយករដ្ឋបាលខណ្ឌច្បារអំពៅ និង លោកប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ ត្រូវបានថ្នាក់លើផ្ទេរភារកិច្ចអោយទៅ បម្រើការងារនៅឯខេត្តព្រះសីហនុនាសព្វថ្ងៃនេះ។ប៉ុន្តែនៅចំពោះមុខនេះទើបតែបានប្រកាសជាផ្លូវការ ត្រឹមថ្នាក់នាយករង២រូប និងប្រធានការិយាល័យ២រូបតែប៉ុណ្ណោះ។រីឯលោកញាណ ច័ន្ទសោភាពីនាយករងរដ្ឋបាលខណ្ឌឡើង ជានាយករដ្ឋបាលខណ្ឌស្ដីទីដោយ មានសម្រេចពីសាលារាជធានីភ្នំពេញ និងរង់ចាំធ្លាក់សេចក្ដីសម្រេច និងតួរនាទីជានាយករដ្ឋបាលខណ្ឌច្បារអំពៅ នៅមិនទាន់ធ្លាក់ឯកសារពីក្រសួងមហាផ្ទៃនៅឡើយនោះទេ។
បើតាមប្រភពពត៌មានពីសាលាខណ្ឌច្បារអំពៅ បានអោយដឹងថាលោកញាណ ច័ន្ទសោភាពីនាយករងរដ្ឋបាលខណ្ឌច្បារអំពៅ ឡើងជានាយករដ្ឋបាលខណ្ឌច្បារអំពៅ ជំនួយកៅអីលោកហ៊ួត ហ៊ុយ និង លោកយី ធីរ៉ាតពីប្រធានការិយា័យច្រកចេញ ចូលតែមួយខណ្ឌច្បារអំពៅ មកជានាយករងរដ្ឋបាលខណ្ឌច្បារអំពៅ ដោយដាក់លោកស្រីខៀវ សុភាវីពីអនុប្រធានការិយាល័យច្រកចេញចូលតែមួយ មកជាប្រធានការិយាល័យច្រកចេញចូលតែមួយវិញ។ រីឯលោកស្រេង គឹមស្រ៊នពីប្រធានការិយាល័យអន្តរវិស័យខណ្ឌច្បារអំពៅ ដែលជាកន្លែងខ្លាញ់និងត្រូវប៉ាន់ជាងគេ បើធៀបទៅនិងការិយាល័យនានា ក្នុងខណ្ឌនោះក៏ត្រូវធ្វើការដោះដូរ ដោយតម្លើងឋានៈមកជានាយករងរដ្ឋបាលខណ្ឌច្បារំពៅដែរ តែឡើងផុតលុយ។ ហើយដាក់លោកគុយ គឹមហ៊ាងជាប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌច្បារអំពៅ ជំនួសកៅអីលោកស្រេង គឹមស្រ៊នដែលឡើងឋានៈ ជានាយករងរដ្ឋបាលខណ្ឌ។
ពិធីប្រកាសជាផ្លូវការនេះ គឺធ្វើឡើង នាថ្ងៃប្រជុំក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីព្រឹកមិញនេះ គឺថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង