អង្គភាពប្រឆាំងអំពើពុករលួយ បន្តនូវវិធានការការងារអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ តទៅទៀត
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទឹកចិត្តដល់ អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យបន្តនូវវិធានការការងារអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ តទៅទៀត ហើយត្រូវ
ឈ្លាសវៃពេលប្រឈមនឹងឧបសគ្គនានាដែលអាចកើតមានឡើង ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសេចក្តីជូនដំណឹងស្ដីពី
កិច្ចប្រជុំលើកទី៤៩ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)នៅរសៀលថ្ងៃពុធ ទី២៨ខែសីហា ឆ្នាំ២០១៩ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានដំណើរការក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ
ពុករលួយ បានរាយការណ៍អំពីសកម្មភាពការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ ដែលមានជាអាទិ៍ ៖ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមន្ត្រីដែលទទួលបានការតែងតាំងថ្មីចំនួន ៣២១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។ មន្ត្រីចំនួន ១៤រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ មន្ត្រីដែលត្រូវបានបញ្ឈប់ពីមុខតំណែងចំនួន ១រូប និងមន្ត្រីចប់អាណត្តិ ឬចូលនិវត្តន៍ចំនួន ២៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាចុងក្រោយរបស់ខ្លួន។
បានបើកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៣ករណី តាមតម្រូវការស៊ើបអង្កេត ។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងថា ពាក្យប្តឹងក្នុងខែមាន ៧២ពាក្យប្តឹង (អនាមិក ១៥ពាក្យ ស្មើនឹង ២១% នៃពាក្យប្តឹងសរុប។ ស្ថាប័ន បុគ្គលពាក់ព័ន្ធពាក្យប្តឹងចំនួន ១៥ បានបំភ្លឺបកស្រាយ ការចោទប្រកាន់របស់ម្ចាស់បងមកលើខ្លួន ។ បានកោះហៅបុគ្គល ដែលរងបណ្តឹងចំនួន ១០រូប មកស្តាប់ចម្លើយ ឬបំភ្លឺពាក្យប្តឹង២៥ករណ៍ ត្រូវបានវិភាគ និងស្រាវជ្រាវបឋម គឺមិនពាក់ព័ន្ធនឹងអំពើពុករលួយ ឬមិនមានតម្រុយនៃអំពើពុករលួយទេ បានជូនស្ថាប័ន និងបុគ្គលពាក់ព័ន្ធធ្វើការបំភ្លឺចំនួន ៣៩ករណី ដែលពាក់ព័ន្ធពាក្យប្តឹង។ បានបើកបន្ទប់ស្តាប់ចម្លើយ ៣៤លើក ។
បានសង្កេតការណ៍ការដេញថ្លៃ និងការពិគ្រោះថ្លៃ ចំនួន ១៣៥គម្រោង ។
នគរបាលជាតិ សរុប ២០រូប ប្រជុំនៅរដ្ឋធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី អំពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលរៀបចំដោយក្រុមអាស៊ីប៉ាស៊ីហ្វិកប្រឆាំងការសម្អាតប្រាក់(APG) ។ ប្រទេសកម្ពុជា ត្រូវបានកើនពិន្ទុល្អមួយទៀត ក្នុងការប្រឹងប្រែងនាំប្រទេសចេញពីបញ្ជីប្រផេះ ។
លោកស្រី អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីលទ្ធផល នៃការសង្កេតទៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ហើយអង្គប្រជុំបានវាយតម្លៃថា ការប្រឡងនៅតែដំណើរការបានយ៉ាងល្អ ជាពិសេសថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ ប្រធានមណ្ឌល អប្បមាទ ជំនួយការអប្បមាទ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំខេត្តរាជធានី
មន្ទីរជុំវិញខេត្ត ដោយមានការរំលឹកពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ សុទ្ធតែបានលើកកម្ពស់ការទទួលខុសត្រូវ ហើយមានកិច្ចការខ្លះមានការ ខិតខំបានច្រើនជាង ល្អជាង ពីឆ្នាំកន្លងទៅទៀត ។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនូវបាតុភាពអសកម្ម ដែលបានធ្វើកំណត់ហេតុ មានតែ១០ករណ៍ (អនុរក្ស ៣ករណ៍-គណៈកម្មការកណ្តាល
ករណី-បេក្ខជន ៥ករណី-បុគ្គលគ្មានសមត្ថកិច្ច ១ករណី) ។ ដោយឡែកបាតុភាពផ្សេងទៀតក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើការបូកសរុបនៅពេលក្រោយ ។
ការប្រឡងជ្រើសរើសក្របខ័ណ្ឌក្រសួងសុខាភិបាលឆ្នាំ២០១៩ សម័យប្រឡង ១០-១១ សីហា២០១៩ ដែលមានបេក្ខជន ១១៨៨៦នាក់ ហើយជ្រើសរើសតែ ១៣០០រូប (១១%) នៅ៣)មណ្ឌល (បាក់ទូក-សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល) ។ ការប្រឡងនេះមានលោក តែ គុយសៀង រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធានគណៈកម្មការប្រឡង និងមានថ្នាក់ដឹកនាំមន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ៦៥៤នាក់ ជាសមាជិកគណៈកម្មការ។ អនុគណៈកម្មការ ដែលធ្វើឱ្យការប្រឡងនេះ ដំណើរការដោយតម្លាភាពយុត្តិធម៌ និងជាតំរូ ។ អង្គភាពប្រឆាំងអំពើពុករលួយសូមកោតសរសើរលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផ្សេងទៀតរបស់ក្រសួងសុខាភិបាល ដែលមានការទទួលខុសត្រូវខ្ពស់ ចាត់ចែងដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌបានយ៉ាងល្អប្រពៃ ។ អង្គភាពប្រឆាំងអំពើពុករលួយ សូមកោតសរសើរជាពិសេសនូវគ្រូកំណែ២រូបគឺលោក សៀង សុរិយា (មន្ទីរពេទ្យកាល់ម៉ែត្រ) និងលោកស្រី អ៊ុត លក្ខិណា (មន្ទីរពេទ្យកុមារជាតិ) ដែលមានជំហរល្អមិនព្រមទទួលសាគុណ ជិត១ម៉ឺនដុល្លារពីបេក្ខជនម្នាក់ដើម្បីផ្តល់ពិន្ទុល្អណាមួយនោះឡើយ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នត្រតពិនិត្យការអនុវត្តគ្រប់សកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានអបអរសាទរ ចំពោះរាល់ប្រតិបត្តិការ ដែលបានដំណើរការប្រកបដោយវិជ្ជាជីវៈ គន្លងច្បាប់ និងនីតិវិធីត្រឹមត្រូវ បម្រើបានថែមទៀត នូវអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែនគឺ ផ្ទះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦នៃរដ្ឋសភា ៕