អភិបាលខេត្តព្រះសីហនុចុះពិនិត្យប្រពន្ធលូអូរ ប្រឡាយ រំដោះទឹកភ្លៀងសង្កាត់លេខ៤និងបានជម្រុញអោយដាក់ជំនួសនូវប្រព័ន្ធលូថ្មីធំជាងមុនដើម្បីឱ្យទឹកហូរ បានលឿន
ខេត្តព្រះសីហនុ៖អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួចចំរើនកាលពីរសៀលថ្ងៃពុធ១៤រោច ខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩នេះបានដឹកនាំមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យប្រពន្ធលូអូរ ប្រឡាយ រំដោះទឹកភ្លៀងនៅក្នុងភូមិ២និងភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិ២និងភូមិ៣សង្កាត់៤ក្រុងព្រះសីហនុលោកគួចចំរើនបានណែនាំដល់មន្ត្រីជំនាញពិនិត្យមើលប្លង់ប្រព័ន្ធ និងចំណីផ្លូវ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច មិនអាចរំដោះទឹកបានទាន់ពេលត្រូវដាក់ជំនួសនូវប្រព័ន្ធលូ
ថ្មីដែលមានមុខកាត់ធំជាងមុនដើម្បីឱ្យទឹកហូរបានលឿនក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀង បានទាន់ពេលវេលា។
ទន្ទឹមនោះដែរលោក អភិបាលខេត្តក៍បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋសូមមានការយោគយល់ព្រោះការចុះមកពិនិត្យប្រពន័អូរ ប្រឡាយនេះគឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្នស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនប្រព័ន្ធលូអូរ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហេីយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀងត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្មសណ្ឋាគារកាស៊ីណូផ្ទះសំណាក់។ល។ ធ្វើឱ្យនៅពេលភ្លៀងម្តងៗ ត្រូវជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមតំបន់ទំនាបមួយចំនួន៕