ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមសប្តាហ៍ទី៣៣ឆ្នាំ២០១៩ នេះកុមារ ដែលបានបាត់បង់ជីវិតដោយជំងឺគ្រុនឈានមានចំនួន៨នាក់ក្នុងចំណោមកុមារមានជម្ងឺគ្រុនឈាមជាង៥០០០នាក់

45

ភ្នំពេញ៖ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកងីមានហេងបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៩សីហានេះថាគិតត្រឹមសប្តាហ៍ទី៣៣ឆ្នាំ២០១៩នេះចំនួនកុមារដែលកើតជំងឺគ្រុនឈានហើយបានបាត់បង់ជីវិតចំនួន៨នាក់ក្នុងចំណោមគ្រុនឈាមចំនួន៥៨១៧នាក់(រយៈពេលដូចគ្នាមាន៣៨៩៦នាក់នៅក្នុងឆ្នាំ២០១៨។

   លោកបន្តថាករណីដែលកុមារដែលបានស្លាប់ដោយជម្ងឺជ្រុនឈាមនៅក្នុងឆ្នាំ២០១៩ក្នុងនោះនៅក្នុងខែកុម្ភៈមាន១ករណីខែឧសភា១ករណីខែមិថុនាមាន៣ករណីខែកក្កដាស្លាប់៣ករណីខែសីហាសប្តាហ៍ទី១គ្មានស្លាប់សប្តាហ៍ទី២ស្លាប់១ករណីសប្ដាហ៍ទី៣គ្មានអ្នកស្លាប់។

  លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថាអនុវត្តតាមការណែនាំនិងការយកចិត្តទុកដាក់ពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រុញអោយមន្ទីរអនុវត្តយុទ្ធនាកាលជំហានទី២ដោយចាប់ពីកក្កដាដល់ខែកញ្ញា២០១៩នេះលោកបញ្ជាក់ថាការបាញ់ថ្នាំមូសនេះយើងបាញ់នៅទូទាំងសង្កាត់នៅក្នុងខណ្ឌទាំង១៤លើកលែងតែខណ្ឌ៥នៅកណ្តាលក្រុងមានសង្កាត់ខ្លះយើងមិនបានបាញ់ទេការបាញ់ថ្នាំមូសនេះគឺខាងមន្ទីរអនុវត្តតាមទិន្នន័យដែលយកមកពីមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យគន្ធបុប្ផា។បើទិន្នន័យបញ្ជាក់ថានៅក្នុងសង្កាត់ណាខណ្ឌណាមានអត្រានៃជំងឺគ្រុនឈាមកើតឡើងច្រើនចំពោះកុមារនៅក្នុងសង្កាត់នោះមន្ទីរនឹងធ្វើសកម្មភាពបាញ់ថ្នាំម៉ូសនៅក្នុងសង្កាត់នោះអោយបានច្រើនជាងគេដើម្បីធ្វើយ៉ាងណាទប់ស្កាត់និងបង្ការឱ្យបាននូវគ្រុនឈាមដែលបាននិងកំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងរាជធានីភ្នំពេញ។គ្មានជម្រកមូសខ្លាគ្មានមូសខ្លាគ្មានមូសខ្លាគ្មានការចំលងជំងឺគ្រុនឈាម

   លោកក៏បានបញ្ជាក់ផងដែរថាការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានភូមិសង្កាត់របស់ប្រជាពលរដ្ឋវាមានប្រសិទ្ធភាពបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះប៉ុន្តែបើប្រើប្រាស់ថ្នាំអាបែតដាក់ក្នុងពាងអាងឬធុងទឹកវិញវាមានប្រសិទ្ធភាពរហូតដល់៣ខែក្នុងការសម្លាប់មូសខ្លា។ក្នុងនាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកបានអំពាវនាវដល់ប្រជាពលរដ្ឋរដែលរស់នៅរាជធានីភ្នំពេញទាំងអស់ចូលរួមលុបបំបាត់ជម្រកមូសខ្លាទាំងអស់គ្នា។លោកថាទឹកដក់ថ្លាជាជម្រកមូសខ្លា(ទឹកដក់នៅក្នុងសំបកកង់ឡានកង់ម៉ូតូសំបកកំប៉ុងដបវត្ថុដក់ទឹកភ្លៀងដែលជាជម្រកមូសខ្លា)

       យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លានៅក្នុងសហគមន៏របស់យើងដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាមរីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ការទុកដាក់សំបកកង់ឡានម៉ូតូហាលភ្លៀងនៅក្នុងសហគមន៏គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។

មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយលូនិងទឹកល្អក់ទេ។មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លាគ្មានក្លិនស្អុយទឹកក្នុងថូផ្កាទឹកក្នុងទម្រជើងទូចានទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀងទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ល។ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

   ពាក់ព័ន្ធនិងជម្ងឺគ្រុនឈាមនេះដែរលោកបានសូមអោយមានកិច្ចសហការគ្នាអោយបានល្អបំផុតពីប្រធានភូមិចៅសង្កាត់ពោលគឺបើមានភូមិសង្កាត់ណាមានការវាយលុកដោយជម្ងឺក្រុនឈាមភ្លាមរាយការណ៍មកមន្ទីរសុខាភិបាលភ្លាមដើម្បីអោយខាងមន្ទីរចុះផ្ទាល់ទៅដល់ទីតាំងនោះនិងមានវិធានការជាក់ស្តែង៕

 

អត្ថបទដែលជាប់ទាក់ទង