ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការដោះស្រាយបញ្ហាហេ​ដ្ឋា​រច​នាសម្ព័ន្ធ​ ក្នុង​​ខេត្តព្រះ​​សី​ហនុ

50

ភ្នំពេញ៖ គណៈកម្មាធិការគោលនយោ​បាយសេ​ដ្ឋកិច្ច​និងហិ​រញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយលោកអគ្គប​ណ្ឌិតស​ភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រ​ដ្ឋម​ន្រ្តីក្រសួ​ងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និងជា​ប្រ​ធាន គ.ស.ហ មានរៀបចំកិច្ចប្រជុំ​អ​ន្តរក្រ​សួង ដើម្បីពិនិត្យ​ និង ពិភាក្សាអំពី “វិធានការដោះស្រាយបញ្ហាហេ​ដ្ឋា​រច​នាសម្ព័ន្ធ​ក្នុង​ខេត្តព្រះ​សីហនុ​” នាព្រឹកថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្ដីកា​រក្រសួ​ងសេ​ដ្ឋកិ​ច្ច និង​ហិរញ្ញ​វត្ថុ ។

ស្របពេលមីងណើនយ៉ាង តំហុកកៃការអភិវឌ្ឍ រួមនឹង កំណើន ប្រជាជនខ្ពស់ក្នុង ក្រុងព្រះសីហនុ, លទ្ធភាពទ្រទ្រង់នៃហេដ្ឋាចនាសម្ព័ន្ធរូបវ័ន្តរបស់ខេត្តត្រូវបាន និ​ង កំពុងក្លាយជា បញ្ហាប្រឈម ដ៏ ធំសម្រាប់ខេត្តភាគនិរតី​មួយនេះ ។ជាក់ស្តែង ក្រៅពីបញ្ហាគុណភាព និង សមត្ថភាព ទ្រទ្រង, ផ្លូវថ្នល់ក្នុងក្រុង ក៏ទទួលរងការខូចខាតគួរឱ្យកត់សម្គា​ល់ដោ​យ​សារជំនន់ទឹកភ្លៀងនា​ពេល​ថ្មីៗ​នេះ ជាមួយនឹង ការរំលោភ ចាក់បំ​ពេញ​ដី ដោយខុសច្បាប់លើអូរធម្មជាតិដែលជា​ប្រព័ន្ធ​រំដោះទឹក​ភ្លៀង ចាក់ចូលសមុទ្រ​ ។ បន្ថែមលើនេះ​, ប្រព័ន្ធលូរំដោះទឹ​កភ្លៀ​ង ​និងទឹ​កកខ្វក់ បច្ចុប្បន្នក៏មិនអាចឆ្លើយ​តប​ដោយប្រ​សិទ្ធភាពទៅ​នឹង​ទំហំជំនន់ទឹកភ្លៀង និង ការបញ្ចេញទឹកកខ្វ​ក់ពី​ក្នុងក្រុងទាំងមូលនោះទេ ។ នៅឆ្នាំ ២០១៨បរិមាណ​បញ្ចេញ​ទឹក​កខ្វក់​នៅខេត្ត​ព្រះសី​ហនុ​ មានរ​ហូត ដល់ ២៥.០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ហើយពីបានព្យា​ករណ៍ថានឹង​កើនឡើ​ង ​ដល់ ៤៧.០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ នៅឆ្នាំ២០២៣ និង អាចបន្តកើនឡើងរហូត​ ដ​ល់ ៦៤.០០០ម៉ែត្រគុប ក្នុង ១ ថ្ងៃ នៅឆ្នាំ ២០៣០ ។ បញ្ហាប្រឈមទាំ​ងនេះ ទាមទារឱ្យមានវិធាន​ការ​ដោះស្រា​យប្រក​បដោ​យប្រសិ​ទ្ធភាព និង បន្ទាន់ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត​ព្រះ​សីហនុ​ ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាល និង អាជ្ញា​ធរ​ដែនដី​បានខិ​តខំជួ​សជុល​កែលម្អ ផ្លូវក្នុងក្រុងជាបន្តបន្ទាប់ ដោយគម្រោ​ងជួស​ជុលផ្លូ​វចំនួន ២២ ខ្សែ ក្នុង ក្រុង ស្មើនឹង ប្រវែង ៣៦.៤៣៥ ម៉ែត្រ បានទទួលការអនុ​ម័​តរួច​ហើយ​ ។ មកទល់​ពេល​នេះ, ការស្តារ និងជួសជុលផ្លូវទាំ​ង នោះ​មាន​វឌ្ឍ​នភាព គួរឱ្យកត់សម្គាល់ ​ជាពិសេសកំណាត់ផ្លូវប្រើប្រា​ស់​ថវិ​កាថ្នា​ក់ក្រោម​ជាតិ​ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ​ ​មានកំណា​ត់ផ្លូ​វមួយចំ​នួន​ហាក់មានវឌ្ឍភា​ពយឺ​ត ដោយជួ​បប្រ​ទះការលំបាកមួយចំនួន​ រួមមាន ការទទួលរង ជំនន់ទឹ​កភ្លៀង​ បណ្តាលឱ្យមានការលិច​ល​ង់ លើកំណត់ផ្លូវមួយចំ​នួ​នជាដើមដែលទា​មទារ​ឱ្យមាន កា​រខិ​តខំជម្នះបន្ថែមទៀត ។ ជាមួយគ្នានេះ, ស្ថានភាព បច្ចុប្បន្ន​នៃប្រព័​ន្ធរំ​​​ដោះទឹក​ភ្លៀង និង​ទឹក​កខ្វក់ក្នុងក្រុ​ង ដែល​ធ្វើឱ្យក្រុងទទួលរងនូវការលិចលង់ពេ​ល​មានភ្លៀ​ងធ្លាក់​ខ្លាំង ប៉ុន្មា​នថ្ងៃកន្លងមកនេះ ។

ជាមួយ​នឹង​ការគិ​តគូរ និងវិធានការអនុវត្តរ​យៈ​ពេលវែ​ង ក្នុងកា​ររៀ​បចំ​ប្រព័ន្ធ​រំដោះទឹក​ក្នុងក្រុ​ង , ​ស្ថានការបច្ចុប្ប​ន្នតម្រូ​វឱ្យមា​នការ​គិតគូរ លើវិធា​នកា​រប​ន្ទាន់ ដើម្បីបញ្ចៀសការលិច​ល​ង់ក្រុង កម្រិតធ្ង​ន់ធ្ង​រប​ន្តទៀត ជាពិសេស ចំ​​ណាត់ការបន្ទាន់ជា​ក់ស្តែង​ ចំពោះការរំលោភបំពានលើ​និ​យាមកា​រអូ​រធ​ម្មជាតិ​ទាំង​ ៥ ក្នុងក្រុង ។ ឆ្លើយបត​នឹងប​ញ្ហានេះ , អង្គប្រជុំ​បាន​ឯកភាព ដាក់ចេញវិធានការប​ន្ទា​ន់​ចំពោះមុ​ខ ដូចខាងក្រោម​៖

ទី១. ការងារបន្ទាន់ និងជាកិច្ចការអាទិ​ភាពះ គឺត្រូ​វស្តា​រអូរ​ធម្មជា​តិទាំ​ង ៥ និងលូ ដែលមានស្រា​ប់ ដែល​សព្វ​ថ្ងៃកំពុ​ងទ​ទួលរង​ការរំ​លោភ យកចំណីអូរ​ និង​ប្រឡាយ ដើម្បីបើកមុខ​ទឹ​កហូរ និងដោះស្រាយជំនន់ទឹ​កភ្លៀង​ ។ ការអនុវត្តកិច្ចកា​រ​នេះ, ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ​ត្រូវមា​នភា​ពម៉ឺង​ម៉ាត់​ និង ដាក់ឱសានវាទច្បា​ស់លា​ស់ ដើម្បី ឱ្យម្ចាស់សំណង់អគា​រ​ លំនៅដ្ឋានដែលសង់រំ​លោ​ភលើ​លូ ​ប្រឡា​យ/ អូរធម្មជា​​តិ ត្រូវរុះរើចេញជាដា​ច់​ខាត ។ ចំពោះសំណង់អគារធំៗ​ ​ម្ចាស់សំណង់ត្រូវរៀ​​បចំ​ជីកប្រ​ឡាយវាង/ លូប​ង្ហូរទឹ​កវាង ដោយរៀបចំ ជាសំណ​ង់បេ​តុង​ស្របតា​មស្ត​ង់ដា​រសំណ​ង់ ។

ទី២.បង្កើនល្បឿនការស្តា​រ​ និងជួសជុលកំ​ណាត់​ផ្លូវទាំ​ង ២២ ខ្សែដែលមិនទាន់បា​ន​បញ្ចប់ៈ ក្រុម​ការ​ងារ
ដែលទទួលបន្ទុកសិក្សាពី​តម្រូ​វកា​រជួ​សជុល​នៃកំណា​ត់ផ្លូវទាំ​ងនេះក​ន្លង​មក ត្រូវធ្វើកា​រ​សិក្សា និង​វា​យតម្លៃ​ឡើង​វិញ ពីទំហំ​នៃការជួ​ល​ជុល ព្រោះថា ស្ថានភាពមានការ​ប្រែ​ប្រួលខ្លាំ​ងនាពេ​លថ្មី​ៗនេះ ដែលបង្កដោយជំន​ន់ទឹ​កភ្លៀង ​ការដឹកលើ​ស​ទម្ងន់​ និងការបំពា​ន​ចំណីផ្លូ​វ ជាដើម ក៏ដូចជាធ្វើកា​រ​សិក្សាលើ​លទ្ធភា​​ព ក្នុងកា​រព​ង្រីក​ និងកែ​លម្អផ្លូ​វវា​ងក្រុង ដើម្បី សម្រាលបន្ទុកចរាច​រលើផ្លូ​វធំ​ៗមួយ​ចំនួ​ន រាប់ទាំងកំណត់ផ្លូវជាតិលេ​ខ ​៤ ផងដែរ ដើម្បីដាក់ជូនរា​ជរ​ដ្ឋាភិ​បាលពិ​និត្យ និង សម្រេច​សា​ជាថ្មី ។

ទី៣ វិធានការរយៈពេលវែងៈ ការសាងស្ថានីចម្រោះទឹកកខ្វក់និងការព​ង្រីក​ប្រព័​ន្ធលូ​ និង​តម្រូ​វការហេដ្ឋារ​ច​នាសម្ព័​ន្ធរូប​វន្តផ្សេ​ងទៀត​ និងដាក់បញ្ចូល​ក្នុង​ការសិ​ក្សាផែនកា​រមេ ដែលគ្រប់ជ្រុង​ជ្រោ​យដោយ រាប់ទាំង​ការ​គិតគូ​រពីប្រភពនៃហិរញ្ញប្ប​ទា​ន តាម​គោល​ការ​ណ៍ * យក​ស្លឹកត្នោ​តខ្ចប់ស្ករ​ត្នោត* ដែលជា​អនុសា​ស​ន៍ណែនាំ​ដ៏ខ្ពង់​ខ្ពស់រ​បស់ សម្តេចតេជោនា​យ​ករដ្ឋ​ម​ន្ត្រី ដោយយកចំណូល​ពី ការធ្វើ​ឯកជ​នូបនីយ​កម្ម​អចល​នទ្រ​ព្យរប​ស់ខេ​ត្តព្រះសី​ហ​នុ ដើម្បី​ការក​សាងហេ​ដ្ឋារ​ចនាសម្ព័​ន្ធក្នុ​ងខេ​ត្តវិញ
សំដៅ​បង្កើន​ប្រសិទ្ធ​ភាព និងចីរភាពនៃការអភិ​វ​ឌ្ឍហេដ្ឋា​រច​នាសម្ព័ន្ធក្នុ​ងខេត្ត​ព្រះសីហ​នុ ។

លោកអគ្គប​ណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋម​ន្ត្រី​ ប្រធា​នអង្គ​ប្រ​ជុំ បានថ្លែងអំណរ​គុ​ណ និង​វាយត​ម្លៃខ្ពស់​ដល់ថ្នា​ក់ដឹ​កនាំ​ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម​ក្នុ​ងការ​ពិភា​ក្សារក​ដំណោះស្រា​យនិងផ្តល់ជាធាតុចូលក្នុង​ផែន​ការ​មេ នៃការ​រៀប​ចំហេដ្ឋារ​ចនាស​ម្ព័​ន្ធ ដែលមានលក្ខណៈ​គ្រ​ប់ជ្រុង​ជ្រោយ និងមានបទ​ដ្ឋា​នប​ច្ចេក​ទេស​ត្រឹម​ត្រូវ និងបានស្នើឱ្យគ្រ​ប់​ក្រសួ​ង-ស្ថាប័នពាក់ព័ន្ធបន្តចូ​ល​រួមផ្ត​ល់កិ​ច្ចសហ​ការ​ប្រកបដោ​យស្មា​រតីទ​ទួល​ខុស​ត្រូវ ​និងយោ​គយល់ខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង