ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន​ ហាស្សាន់​ និងគណៈប្រតិភូបានមកដល់មាតុប្រទេសវិញ បន្ទាប់ដំណើទស្សនកិច្ចផ្លូវការ៤ថ្ងៃ នៅស្រីលង្កា

107

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នេះ លោក
អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅឯសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា​ អស់រយៈពេល ៤ ថ្ងៃ បើប្រកបដោយជោគជ័យ​ និងផ្លែផ្កាដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ។
នៅក្នុងដំណើរទស្សនកិច្ចកន្លងទៅនេះ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងគណៈប្រតិភូ ក៏បានអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Maithripala Siris ena ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយម ប្រជាធិបតេយ្យស្រីលង្កា ដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាពឲ្យកាន់តែរឹងមាំថែមទៀត ផងដែរ ។
ជាមួយគ្នានោះ លោកអូស្មាន ហាស្សាន់ ក៏បានជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ អភិរក្សសត្វព្រៃ និងកិច្ចការ សាសនាគ្រិស្ទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ពុទ្ធសាស នា និងវប្បធម៌ រដ្ឋមន្ត្រីក្រសួងសេវាកម្មប្រៃសណីយ៍ និងកិច្ចការសាសនាឥស្លាម នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ស្រីលង្កា នាយក ប្រតិបត្តិសាជីវកម្មធានារ៉ាប់រងស្រីលង្កា SLIC រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង ផ្គត់ផ្គង់ទឹកនិងឧត្តមសិក្សា និងប្រធានសភាពាណិជ្ជកម្មកូឡំបូ។

ក្រៅពីនេះ លោក អូស្មាន ហាស្សាន់ និងគណៈប្រតិភូ ក៏បានទៅទស្សនាវិមានឯករាជ្យស្រីលង្កា និងបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខ ដល់ស្ថានីយទូរទស្សន៍ជាតិស្រីលង្កា Rupavahini TV ផងដែរ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចផ្លូវការនេះ​ ធ្វេីឡេីងស្របពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា-ស្រីលង្កា​ កាន់តែមានភាពល្អប្រសេីរឡេីង និងក្នុងគោលបំណងដេីម្បីស្វែងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្ម​ និង​ សកម្មភាពវិនិយោគរវាង​ប្រទេសទាំងពីរ​ ជាពិសេសដេីម្បីស្វែងរកការវិនិយោគវិស័យហាឡាល​ វិស័យហិរញ្ញវត្ថុបែបឥស្លាម​ ននិងការងារមនុស្សធម៌មួយចំនួនផងដែរ ។ គ្រប់ស្ថាប័នខាងលើរបស់សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក៏បានឯកភាពគាំទ្រ​ និងទទួលយកនូវរាល់ការស្នើរបស់ គណៈប្រតិភូកម្ពុជា ជាច្រើនករណីផងដែរ ហើយប្រទេសស្រីលង្កាក៏បានសន្យាថា នឹងមកសិក្សាទៅ លើលទ្ធភាពជាក់ស្ដែងដើម្បីធ្វើឲ្យដំណើរការនូវអ្វីដែលបានពិភាក្សាគ្នា ឯកភាពគ្នា កន្លងមកនោះផងដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង