ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀម៣០ប្រភេទកីឡា សម្រាប់ស៊ីហ្គេមឆ្នាំនេះ

63


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន ប្រកាសពីសមាសភាពតាប្រភេទកីឡាដែលកម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីនហើយ។
កីឡាចំនួន ៣០ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
យោងតាមបញ្ជីឈ្មោះចុះហត្ថលេខាសម្រេចដោយរដ្ឋ
មន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានឲ្យដឹងថាកីឡាទាំង ៣០ ប្រភេទ នោះមាន កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃិក-ប៊ុកស៊ីង(Kick-Boxing), E-Sports ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។
នៅក្នុងចំណោម៣០ប្រភេទកីឡានោះកម្ពុជាមានជំនឿ
ចិត្តលើ៩ប្រភេទកីឡាដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។
ប៉ុន្ដែក្នុងចំណោមកីឡាទាំងអស់កម្ពុជាក៏បានដាក់ក្ដីរំពឹងលើប្រភេទកីឡាមួយចំនួននឹងអាចដណ្ដើមបានមេដាយជូនជាតិផងដែរពិសេសប្រភេទកីឡាថ្មីៗតែមានសក្ដានុពលដូចជាកីឡាសូហ្វតេន្នីសជាដើម។
លោកឩត្តមសេនីយ៍ឯកជាប៊ុនហេងងនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសបង្ហាញពីជំនឿចិត្តថាកីឡាសូហ្វតិន្នីស
របស់លោកនឹងប្រជែងបានមេដាយជាមិនខានឡើយ ។
សូមបញ្ជាក់ថាកាលស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយដណ្ដើមបានមេដាយមាស៣គ្រឿង​ប្រាក់២គ្រឿង និងសំរិទ្ធ១២
​គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង