ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធីស្វាគមន៍អ្នកប្រដាល់ថៃកង ណូភា

89


ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fireនាព្រឹកថ្ងៃទី១កញ្ញាអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លបពុទ្ធ
សេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកង ណូភា(Kang Nophea)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៦៧គីឡូក្រាម ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។អ្នកប្រដាល់រូបនេះ
ត្រូវបានគេអះអាងថាគេមានការប្រកួតច្រើននៅឯប្រទេសរបស់គេ ។ គេពិតជាអ្នកខ្លាងនិងចូលចិត្តលេងកែងជា
​មួយគូប្រកួតណាស់ មិនតែប៉ុណ្ណោះគេចូលចិត្តវ៉ៃប្ដូរទៀតផង​តែគេមិនពូកែការពារប៉ុន្មានទេ ។
ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីវិញនោះមួយរយៈនេះពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះវ៉ៃអន់តែម្ដង
​ ដោយសារតែគេប្រកួតស្ទើរតែរាល់សប្ដាហ៍ គ្មានការហ្វឹកហាត់ ណាមួយមិនទាន់បាត់ឈឺខ្លួនផងក៏ដល់ថ្ងៃប្រកួត
​ទៀតអញ្ចឹងហើយទើបការវ៉ៃរបស់គេធ្លាក់ចុះនោះ ។
រិទ្ធីមានប្រវត្តិប្រកួតចំនួន១២១ដង ឈ្នះ៩៣ដង ចាញ់២៦ដង​និង ស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់ថៃ
កង ណូភាវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១៤ដង ។ការឆ្លងដែនមកប្រកួតនៅស្រុក
​ ខ្មែរជាលើកដំបូងបែបនេះមិនដឹងថាកង ណូភាមានសមត្ថភាពយកឈ្នះលើពុទ្ធ ឆាយរិទ្ធីបានឬទេ ?
វ៉ែន ហុងជីវ៉ុងក្លិបកងកេងកីឡាមានរិទ្ធខេត្តបាត់ដំបង ដែលបាត់មុខមួយរយៈហើយនោះត្រូវបានដាក់ឲ្យ
ប្រកួតជាមួយអ្នកប្រដាល់រួមជាតិរបស់ខ្លួនគឺឃឹម ពេជ្រចិន្ដាក្លិកុលបុត្រគុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
​ ៦៣,៥០គីឡូក្រាម ។
ជីវ៉ុងវ៉ៃល្អ ហើយកម្លាំរបស់គេក៏ប្រសើរជាងពេជ្រចិន្ដាដែរ ការប្រកួតនេះគេជឿថាជីវ៉ុងទំនងជាមានការ
​ជឿជាក់ក្នុងការដណ្ដើមជ័យជំនះច្រើនជាង ។ តែបើហ៊ានប្រហែសក៏អាចរងគ្រោះដោយសារកែងរញ៉េរញ៉ៃរបស់
​ចិន្ដាដែរ ។នរណាឈ្ណះក្នុងការប្រកួតនេះ ?
ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់រិទ្ធ សាស្រ្ដាវុធក្លិបគុហារព្រហ្មជ័យដោយប្រ
​កួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ដែលមិនសូវមានឈ្មោះបោះសម្លេង ក៏ពិតមែនតែគេវ៉ៃល្អធ្វើឲ្យអ្នកទស្សនាជក់អារម្មណ៍ ។នរណាឈ្នះក្នុងការប្រកួតនេះ ៕

អត្ថបទដែលជាប់ទាក់ទង