បានមេដាយប្រាក់២គ្រឿងទៀតហើយ
ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូដណ្តើមជើងឯកពិភពលោក ITF World Championship នៅក្រុង Plovdivនាប្រទេសប៊ុលហ្គារី កម្ពុជារកបានមេដាយប្រាក់២គ្រឿង បន្ថែមទៀតហើយ ។
នេះបញ្ជាក់ថាបន្ទាប់ពីកីឡាករប៉ាល់ ជីវ័ន្តដណ្ដើមបានមេ
ដាយមាសលើវិញ្ញាសាមេគុននោះ កម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២ទៀត ។
កីឡាករវ័យក្មេងកម្ពុជា ប៊ួន ចាន់ថារ៉ាត់ បានមេដាយប្រាក់ពិភពលោកក្រោយប្រកួតផ្ដាច់ព្រ័ត្រចាញ់កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav ក្នុងទម្ងន់៤៥គីឡូក្រាម។ នៅវគ្គជម្រុះ ថារ៉ាត់ បានយកឈ្នះកីឡាករណេប៉ាល់ Gaha Mohan និងកីឡាករការហ្សាក់ស្ថាន ZHANBULATOV SANDYBEK ក្នុងលទ្ធផល ៤-០ ដូចគ្នា រីឯកីឡាករអ៊ុយក្រែនបានទម្លាក់កីឡាករមកពីអ៊ូសបេគីស្ថាន និងរុស្ស៊ី។
លោកកែវរ៉េមីបានប្រាប់ឥ្យដឹងពីប្រទេសប៊ុលហ្គារីថា នេះពិតជាបង្ហាញថាតេក្វាន់ដូI.T.F (International Taekwondo Federation)កម្ពុជាកាន់ តែធ្វើឲ្យពិភពលោកលែងហ៊ានន មើលរំលងកាន់តែខ្លាំងមែនទែនហើយ ៕