ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរទាំងព្រឹក បុកប៉ះគ្នារវាងរថយន្ត៣គ្រឿង របួសធ្ងន់ម្នាក់ ឯតៃកុងឡានរត់បាត់

35

ស្រុកព្រៃនប់៖ នៅព្រឹកព្រលឹមថ្ងៃទី៣០សីហា២០១៩ នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៧~១៨៨ មានគ្រោះថ្នាក់ចរាចរបុកប៉ះគ្នារវាងរថយន្ត៣គ្រឿង ដែលតាមរបាយការណ៍អង្កេតពីសមត្ថកិច្ចបញ្ជាក់ថាដើមហេតុបង្កឡើងដោយរថយន្តធំ០១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3B-8737 ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ជា កេះសន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ពេលមកដល់ចំណុចខាងលើ បានធ្លាក់ក្រលុកហើយរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្តធំ០១គ្រឿង HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1113 ទិសដៅដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយរថយន្ត HYUNDAI ផ្លាកលេខ កណ្តាល 3A-1113 មិនទាន់អស់ល្បឿន បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុករថយន្តតូច ០១គ្រឿងទៀតម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-6331 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ HOU LIENGMENG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យឈ្មោះ ជា កេះសន្នី អ្នកបើកបររថយន្ត HYUNDAI 3B-8737របួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្បែរនោះ រីឯវត្ថុតាងរថយន្តទាំង ០៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI កណ្តាល 3A-1113 បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង