ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ បញ្ជាក់លម្អិត​សំណុំរឿង​ឃាតកម្ម​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាប្រពន្ធរបស់ជនរងគ្រោះ និង​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​

55

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​ បាន​ស្រាវជ្រាវ​បំបែកសំណុំរឿង​ករណី​ឃាត់កម្ម​ (​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​ និង​៣០​នាទី​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​សំរោង​ សង្កាត់​ឃ្មូ​ញ​ ខណ្ឌ​សែន​សុខ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់​ (​ឃាត់ខ្លួន​ម្នាក់​ គេចខ្លួន​ម្នាក់​)​។​

​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​។​

​លោក​អធិការ​ខណ្ឌ​សែន​សុខ​បាន​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ ឃឿ​ង​ ស៊ី​ហ៊​ន​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​២​ ផ្លូវ​២១០​ ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ (​គ្មាន​សារធាតុ​ញៀន​)​។​ ជន​រង​គ្រោះ​ឈ្មោះ​ រឿ​ន​ រតនា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួល​ប្រសាទ​សែន​សុខ​ ស្នាក់​នៅផ្ទះ​លេខ​២​ ផ្លូវ​២១០​ ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មូ​ញ​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​គ្រាប់​ចំពោះ​ខាងឆ្វេង​ស្លាប់​)​។​

​វត្ថុ​តាង​បន្សល់​ទុក​៖​សម្បក​គ្រាប់កាំភ្លើង​០១​គ្រាប់​ និង​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ស្កុប​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ រតនគីរី​ 1E-7838​ របស់​ជន​រង​គ្រោះ​។​

​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​ បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​ និង​១៨​នាទី​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ ដឹក​មិត្ត​ស្រី​របស់​ខ្លួន​ចេញពី​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ មក​ផ្ទះ​ជួល​របស់​មិត្ត​ស្រី​ស្ថិត​នៅ​ភូមិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​។​ លុះដល់​ម៉ោង​២២​ និង​៣០​នាទី​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល​របស់​មិត្ត​ស្រី​ មក​ផ្ទះ​របស់​ខ្លួន​ ស្ថិត​នៅ​ភុ​មិ​សែន​សុខ​៥​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ វេលា​ម៉ោង​២៣​ និង​៣០​នាទី​។​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ នៅ​ចំណុ​ច​ខាងលើ​ មាន​ករណី​បាញ់​សម្លាប់​មនុស្ស​ប្រុស​ម្នាក់​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ សមត្ថ​កិច្ច​យើង​ចុះ​ដល់​ចំណុច​កើតហេតុ​ ធ្វើការ​ត្រួតពិនិត្យ​សហការ​ជាមួយ​ការិយាល័យ​កោសល​្យវិ​ច័យ​ និង​វិទ្យាសាស្ត្រ​ និង​បាន​ស្រាវជ្រាវ​តាម​កាមេ​រ៉ា​សុវត្ថិភាព​ និង​តាម​រយៈ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​មុន​ពេល​កើតហេតុ​ បាន​កំណត់​ភិនភាគ​ជនសង្ស័យ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ ​និង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ថា​ កន្លង​មក​ខ្លួន​ និង​ប្តី​(​ជន​រង​គ្រោះ​)​ ធ្លាប់​មាន​ទំនាស់​រស់នៅ​មិន​ចុះសម្រុង​និង​គ្នា​ ហើ​យតែងតែ​ឈ្លោះគ្នា​ជា​ញឹកញាប់​។​ ជន​រង​គ្រោះ​ និង​ជន​ដៃដល់​ឈ្មោះ​ មក​រា​ បាន​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​នៅ​ពេល​ផឹកស៊ី​ នៅ​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៩​ ហើយ​ជន​ដៃដល់​ឈ្មោះ​ មក​រា​ បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ ដើម្បី​រៀប​គម្រោង សម្លាប់​ជន​រង​គ្រោះ​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ ជា​អ្នក​មើលផ្លូវ​ និង​រាយការណ៍​ពី​សកម្មភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ ដល់​ជនសង្ស័យ​ឈ្មោះ​ មក​រា​ (​គេចខ្លួន​)​ លុះដល់​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​បាន​ទៅ​លេង​ស្រុកភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ហើយ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ឲ្យ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ជនសង្ស័យ​ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ បាន​ទូរស័ព្ទ​ទៅ​​ ជន​ដៃដល់​ពី​ដំណើរ​របស់​ជន​រង​គ្រោះ​ លុះ​វេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ មក​រា​ ធ្វើ​សកម្មភាព​បាញ់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ រួច​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង