ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេជោ​ ហ៊ុ​ន សែន ដឹកនាំកិ​ច្ចប្រជុំ​ពេញអ​ង្គគណៈ​រដ្ឋ​មន្ត្រី

40

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនា​ប​តីតេ​ជោហ៊ុន​ សែន នាយករដ្ឋម​ន្ត្រី​នៃព្រះរា​ជាណាច​ក្រកម្ពុ​ជា កំពុងអញ្ជើញដឹកនាំ​កិច្ច​ប្រ​ជុំពេញ​អង្គ​គណៈរ​ដ្ឋមន្រ្តី ដែលប្រព្រឹត្ត​ទៅនៅ​វិមា​ន​សន្តិ​ភាព រាជធានីភ្នំពេញ។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំ​ក្នុ​ងសប្តា​ហ៍នេះ មានដូ​ចខាង​ក្រោម​៖

១)សេចក្តីព្រាងច្បា​ប់​ស្តីពីសំ​ណ​ង់។
២)សេចក្តីព្រាងឯ​កសា​រក​ម្មវិធីវិ​និយោ​គសា​ធារណៈ​៣ឆ្នាំរំ​កិល​២០​២០-២០២២។
៣)សេចក្តីព្រា​ងរ​បាយ​ការណ៍ស្វ័យ​វាយ​តម្លៃ ស្តីពីកា​រត្រួ​តពិនិត្យ​ឡើង​វិញ នៃការអនុ​វត្តអ​នុសញ្ញា​អង្គកា​រសហ​ប្រជា​ជាតិប្រឆាំ​ងអំ​ពើពុ​ករលួ​យ (អ៊ុនកាក់, UNCAC) ជុំទី២ នៅកម្ពុ​ជា​។
៤)បញ្ហាផ្សេងៗ សំ​ណើសុំ​ការ​យល់​ព្រម​ពីគ​ណៈរ​ដ្ឋ​មន្រ្តី ដើម្បីសុំការអ​នុម័​ត​យល់​ព្រម ពីស្ថា​ប័ននី​តិប្ប​ញ្ញត្តិ​លើ៖
​៤.១-កិច្ចព្រមព្រៀងរ​វាង​រាជរ​ដ្ឋាភិ​បាល នៃព្រះរា​ជាណាច​ក្រក​ម្ពុជា​ និងរដ្ឋាភិបា​ល នៃតំប​ន់រដ្ឋ​បាល​ពិសេ​សហុ​ងកុ​ង នៃសាធា​រណរ​ដ្ឋប្រ​ជាមា​និត​ចិន ស្តីពីការជៀ​សវាង​ការ​យក​ពន្ធត្រួ​តគ្នា ​និងកា​របង្កា​រការ​កិបកេង​បន្លំព​ន្ធពា​ក់ព័ន្ធនឹ​ងពន្ធ​​លើប្រា​ក់ចំណូ​ល។​
៤.២- ពិធី​សារ​ទី២ ស្តីពីការកំណត់ច្រកទ្វាព្រំដែ​នឆ្ល​ងកាត់​ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ា​ន ស្តីពីកិ​ច្ចសម្រ​បស​ម្រួល​ការដឹក​ជញ្ជូ​នឆ្លង​កាត់ទំ​និ​ញ៕

អត្ថបទដែលជាប់ទាក់ទង