តុលាការ លើកពេលប្រកាសសាលក្រម លើជនត្រូវចោទអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញ បានប្រកាសលើកពេលប្រកាសសាលក្រម លើជនត្រូវចោទដែលជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ឈ្មោះ អ៊ួន ឈិន និងឈ្មោះ យាង សុភារិន្ទ ហៅ យាង សុជាមេត្តា ទៅថ្ងៃក្រោយ ដោយមិនបានកណត់ថ្ងៃខែនៅឡើយ។
ការប្រកាសសាលក្រមលើកពេលលើសំណុំរឿងអតីតបុគ្គលវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីបន្ទាប់ក្រុមប្រឹក្សាជំនុំជម្រះ និងតំណាងអយ្យការ បញ្ចប់សវនាការសួរដេញដោល កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ពីបទពាក់ព័ន្ធការផ្តល់ព័ត៌មានដល់រដ្ឋ ឬភ្នាក់ងារបរទេស ដែលអាចអន្តរាយ ដល់ការការពារជាតិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមកដល់ថ្ងៃទី៣០សីហា បែរជាត្រូវតុលាការប្រកាសលើកពេល ដោយមិនកំណត់ថ្ងៃជាក់លាក់ទៅវិញ៕