ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លៀស និង​ដឹក​ជញ្ជូនសម្ភារៈរបស់ប្រជា​ពលរដ្ឋនៅស្រុកស្រែអំបឹល ទៅកាន់ទីទួលមានសុវត្ថិភាព​

103

ខេត្តកោះកុងៈ នៅម៉ោង១០ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ កង​កម្លាំងចម្រុះស្រុកស្រែអំបិលសរុប៣១នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ា​ ទី​ អធិការ​ស្រុកស្រែអំបិល បានចុះជួយ

សង្រោះជម្លៀស និង​ដឹក​ជញ្ជូនសម្ភារៈរបស់ប្រជា​ពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព​ ចេញពីតំបន់គ្រោះដោយសារ​ទឹកជំនន់​ ធ្វើការសាងសង់រោងប្រកតង់ជូនពួកគាត់ ស្នាក់នៅជាបណ្តោះ​អាសន្ន។

គួរបញ្ជាក់ថា រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ កន្លងមកនេះ ភ្លៀងបានធ្លាក់ជាប្រចាំថ្ងៃនៅក្នុងស្រុកស្រែអំបិល ធ្វើឲ្យជន់លិចនៅចំណុចត្រពាំងរាំង ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង​ ស្រុកស្រែអំបិល ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬសត្វឡើយ​។

ដោយសារ​​ស្ថានភាពទឹកកំពុងឡើងខ្លាំង លោក​អធិការ​ស្រុកស្រែអំបិល សូមអំពាវនាវ​ឲ្យ​បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងព្រែក នៃស្រុកស្រែអំបិល មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះ​ស្ថានភាពទឹកតាមដងព្រែកកំពុងមានការកើនឡើង អាចនឹងមានគ្រោះទឹកជំនន់៕

អត្ថបទដែលជាប់ទាក់ទង