ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាឋកថា៖ «ប្រវត្តិសង្ខេបតំបន់អង្គរ»

33

អង្គរជាមរតវប្បធម៌គ្មានអ្វីប្រៀបផ្ទឹមនៃប្រជាជាតិខ្មែរ តំណែលបុរាណដ៏ច្រើនលើសលុបដែលស្ថិតនៅខេត្តសៀមរាប ញ៉ាំងឲ្យខ្មែរមានស្មារតីចងចាំពីអតីតកាលរបស់ខ្លួន ព្រមទាំងផ្តល់ក្តីសង្ឃឹមទៅថ្ងៃអនាគតផង។ តំណែលដ៏រស់រវើកទាំងនោះឆ្លងកាត់ច្រើនសតវត្សរហូតដល់បង្កើតជាគ្រឹះនៃអត្តសញ្ញាណខ្មែរទាំងមូល។

អង្គរមិនត្រឹមតែជាតំបន់ភូមិសាស្ត្រ និងវត្ថុបុរាណគ្រប់បែបយ៉ាងដែលមាននៅនោះឡើយ លើសពីនេះទៅទៀត អង្គរសំដៅទៅលើអារ្យធម៌ដ៏ធំធេងមួយ ដែលលាតសន្ធឹងហួសឆ្ងាយពីព្រំដែនប្រទេសផង។ អារ្យធម៌មួយនេះជ្រួតជ្រៀបចាក់ឫសគ្រប់ទិដ្ធភាពនៃសង្គមខ្មែរ។
រីកង្វល់ ឬការយកចិត្តទុកដាក់ ក្នុងការថែរក្សាមរតកអង្គរឲ្យគង់វង្សនោះ តែងមានក្នុងចិត្តគំនិតខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។

អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្ស និស្សិត មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកស្រាវជ្រាវ មន្ត្រី បុគ្គលិក គ្រប់ស្ថាប័ន និងសាធារណជនសូមចូលរួមស្តាប់ដោយមេត្រីអំពីបាឋកថា «ប្រវត្តិសង្ខេបតំបន់អង្គរ» បកស្រាយដោយលោកសាស្ត្រាចារ្យ អាំង ជូលាន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នាសាលសន្និសីទអង្គរ វេលាម៉ោង៩.០០នាទីព្រឹក ដល់ម៉ៅង១២.០០នាទីថ្ងៃត្រង់៕

អត្ថបទដែលជាប់ទាក់ទង