ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អញ្ជើញ តំណាងអង្គការលីកាដូ និងសមាគមធាងត្នោត ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាចង្អៀត លើរបាយការណ៍ ការបាត់បង់ដីធ្លី និង​​ការ​​រំ​លោភ​បំ​ពាន​​ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ

228


ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញលិខិតអញ្ជើញ តំណាងអង្គការលីកាដូ និងសមាគមធាងត្នោត ជាមួយនឹងស្ថាប័នជំនាញ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាចង្អៀត ដើម្បីបំភ្លឺពាក់ព័ន្ធនឹងរបាយការណ៍ដែលអង្គការទាំងពីរនេះចេញផ្សាយសេចក្តីថ្លែងការណ៍ស្ដីពី ការ​ធ្វើ​ឱ្យខូច​​ខា​ត​ទ្រព្យ​​ដាក់​​បញ្ចាំ៖ ការ​​បាត់​​ប​ង់​​​ដី​ធ្លី​ និង​​ការ​​រំ​លោភ​បំ​ពាន​​ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី 30 ខែសីហាឆ្នាំ ២០១៩នេះ បានសរសេរសារ លើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ” អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល(អអរ) មានកិត្តិយសជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា អង្គភាព បានចេញលិខិតអញ្ជើញ តំណាងអង្គការលីកាដូ និងសមាគមធាងត្នោត ជាមួយនឹងស្ថាប័នជំនាញ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាចង្អៀត (Closed Door Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២:៣០ នាទីរសៀល នៅទីស្ដីការគណៈរដ្ឋមន្ត្រី”។

សូមបញ្ជាក់ថា លោក ផៃ ស៊ីផាន បានថ្លែងអរគុណដល់អង្គកា​រលី​កាដូ និងសមាគម​ធាង​ត្នោត​ ដែលបានលើកឡើងរ​បា​យការ​ណ៍ របស់ខ្លួនកន្ល​ងម​ក ហើយលោកបន្តថា ខាងរា​​ជរដ្ឋា​ភិបាល មិនទាន់ជឿជាក់​របាយ​ការ​ណ៍ របស់អង្គការសង្គម​ស៊ីវិល​ទាំងពី​រនោះទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រី​ប្រតិភូ​អមនា​យក​រដ្ឋម​ន្ត្រី បានប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងសន្និសី​ទសា​រព័​​ត៌មា​នស្តីពី មីក្រូហិរញ្ញវត្ថុ និងផ​លប៉ះ​ពាល់​។

លោកបានថ្លែងថា រាជរដ្ឋាភិបាល ​មានបំណងចង់ទប់ស្កាត់របាយ​កា​រណ៍​ណាដែលមាន​និន្នា​ការ​នយោ​បាយ​ ដែលត្រូវបានបង្កើតឡើ​ង​មក មា​នតម្លៃ​អាក្រក់​មក​លើកម្ពុ​ជា។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងហៅភាគីខាងអង្គការ​សិ​ទ្ធិមនុស្ស​លីកាដូ និងសមា​គមធា​ង​ត្នោត ដោយមានការចូលរួមពីអ្នក​ស្រាវជ្រា​វ នៃរាជបណ្ឌិ​ត្យស​ភាក​ម្ពុជា ខាងធនាគារជាតិក​ម្ពុ​ជា និងសមាគមគ្រឹះស្ថានមី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ទៅជជែកគ្នាស្វែងរក​កា​រពិត បន្ទាប់ពីអង្គការមិនមែ​ន​រដ្ឋាភិបា​លទាំ​ងពី​រនេះ បានផ្សព្វផ្សាយរបាយការ​ណ៍​មួយ ស្តីពីបំណុលប្រជា​ព​លរដ្ឋ ធ្វើឱ្យមានការយ​ល់​ច្រឡំ និងមានលក្ខណៈ​ន​យោបាយ​។

លោក បានបញ្ជាក់ថា “ឆ្លើយតងនឹងសំណួរ វីអូអេ តើយើងធ្វើយ៉ាងម៉េចចំពោះ​របាយ​ការ​ណ៍ អង្គការមិនមែនរដ្ឋា​ភិ​បាលទាំ​ងពីរ​នោះ ចំពោះខ្ញុំយើងមា​នវិ​ធាន​ការ ក៏ប៉ុន្តែវិធាន​កា​រយ៉ាង​ណា យើងផ្តល់ព័ត៌មាននៅក្នុ​ង​សេរីភា​ព នៅក្នុងការ​ប​ញ្ចេញយោ​បល់​។ ខ្ញុំចាត់ទុ​ក​ថា អ្វីដែលជា ​Report របស់អង្គការមិនមែន​រ​ដ្ឋាភិ​បា​ល​ទាំងពីរ​ហ្នឹង ថាជាការបញ្ចេញយោប​ល់​តែប៉ុណ្ណឹ​ង ហើយទាំងអ​ស់​គ្នា ទាំងអ្នកស្រាវជ្រា​វមិ​ន​អាចទ​ទួលយ​កបា​ន ខាងធនាគារក៏មិនអាច​ទ​ទួល​យកបា​ន។ ខ្ញុំនឹង​ត្រៀមល​ក្ខណៈ អញ្ជើញគាត់មក​ចូ​លរួម​ដើម្បីជ​ជែកគ្នា តើការលើកឡើងរ​ប​ស់គាត់​ត្រឹមត្រូ​វដែ​រឬ​ទេ គាត់​លើកឡើ​ងមក មានទឡ្ហីក​រ​ណ៍អ្វីខ្លះ ខ្ញុំនឹ​ងរៀបចំវេទិកាមួយបិ​ទ​ទ្វារ អញ្ជើញខា​ងធ​នាគា​រ អញ្ជើញផ្នែកស្រាវ​ជ្រា​វទាំង​អស់​គ្នា សមភាព​ទាំ​ងអ​ស់គ្នា មកអង្គុយ​ជ​ជែក​គ្នា។ យើងអត់ឈរ​លើ​ស្ថានភា​ព ឬជំហរ ច្រានចោល​ថ្កោ​លទោស​នោះទេ ​យើងមក​ស្រា​វជ្រា​វ។ យើងខ្ញុំផ្ទា​ល់នឹ​ងអញ្ជើ​ញអង្គ​ការទាំ​ងពីរ​នោះមកជ​ជែកគ្នា ពីព្រោះវាជា Fake News ។ យើងអញ្ជើញមកផ្ទា​ល់​ដើម្បីជ​ជែកគ្នា​ ហើយសង្ឃឹមថា អង្គការទាំងពីរ​នោះនឹង​មានសេ​ចក្តី​ក្លាហាន​មក​ពន្យល់ ពី​ព្រោះនេះជា​ព័ត៌​មានស​ម្រាប់មហា​ជនរ​បស់​យើង។ យើងខ្ញុំកា​រពារ កា​រដឹង ការយ​ល់រ​បស់ម​ហាជន​យើង ទោះជាព័ត៌មា​នហ្នឹ​ងអាក្រ​ក់យ៉ាង​ម៉េច យើងធ្វើអាហ្នឹងឲ្យ​ដឹ​ងទាំង​អស់​គ្នា”។

បើយោងតាមការផ្សាយរបស់ផេកហ្វេ​សប៊ុក​របស់​អង្គកា​រសម្ព័​ន្ធខ្មែរ​ជំរឿន និង​ការពារ​​សិ​ទិ្ធ​​មនុស្ស (លីកាដូ) កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១៩​ បា​នចេញ​ផ្សាយសេ​ចក្តី​ថ្លែងការ​ណ៍ស្ដី​ពី ការ​ធ្វើ​ឱ្យខូច​​ខា​ត​ទ្រព្យ​​ដាក់​​បញ្ចាំ៖ ការ​​បាត់​​ប​ង់​​​ដី​ធ្លី​ និង​​ការ​​រំ​លោភ​បំ​ពាន​​ក្នុងវិស័​យមីក្រូ​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា។ អង្គកា​រស​​ម្ព័ន្ធខ្មែ​រ​ជំរឿន និង​ការពា​រ​​សិទិ្ធ​​ម​នុស្ស (លីកាដូ) និង​ស​មាគម​​ធាង​ត្នោត ធ្វើ​ការ​សិក្សា​​​ស្រាវជ្រា​វ​លើ​​ការ​​រំលោ​ភ​បំ​ពាន​​សិទ្ធិ​​មនុស្ស​​ក្នុង​​វិស័​យ​មីក្រូ​ហិរញ្ញវត្ថុនៅក​ម្ពុ​ជា។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ​២​លា​ន​នា​ក់​បា​ន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​។ ដោយ​យោង​​តា​ម​រ​បាយ​​ការណ៍​​រួម​​របស់​​​អង្គការ​ លីកាដូ និង​សមាគម​​ធា​ង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោ​យ​​នេះ​ កម្រិត​នៃ​បំណុល​របស់​​ប្រជា​ពល​​រដ្ឋ​​​បាន​​កើន​​ឡើង​​កាន់​​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​​​អាចកើត​មាន​​ការ​​រំលោភ​​បំពា​ន​សិ​ទ្ធិ​​មនុស្ស​​​ជាច្រើន​ រួម​មាន​​ការ​​​បង្ខំ​​ឱ្យ​​លក់​ដី ​ការ​កេង​ប្រ​វ័​ញ្ច​កម្លាំង​ព​លកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​​ដោ​យ​សា​រ​​​បំណុល និង​ការ​បញ្ចាំ​ខ្លួ​ន​​ដើម្បី​​ដោះ​បំ​ណុ​ល។

​ការធ្វើឱ្យខូចខាតទ្រព្យ​ដាក់​បញ្ចាំ៖ ការបាត់បង់​ដីធ្លី និងការរំលោភបំពានក្នុងវិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ នៅកម្ពុជា ផ្តល់​ព័ត៌មាន​ល​ម្អិ​ត​អំ​ពី​ទំហំ​និង​វិសាលភាព​នៃ​វិស័​យ​​មីក្រូ​​ហិរ​ញ្ញវត្ថុ​​នៅ​​កម្ពុជា និង​បង្ហាញ​ពី​ការរំ​លោ​ភ​បំ​ពាន​​សិទ្ធិ​​មនុស្ស​​ដែ​ល​អ្ន​ក​ស្រាវ​ជ្រាវ​​បាន​​រក​​ឃើញ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​​ធ្វើ​​ឡើង​​ក្នុង​​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំ​នួ​ន ៤ រួម​ទាំង​រាជ​​ធា​នីភ្នំ​​ពេញ​ ហើយ​ការ​សិក្សា​ស្រាវ​ជ្រា​វ​នេះ​​រួម​​បញ្ចូ​ល​ទាំង​ ករណី​សិក្សា​​ល​ម្អិត​ចំ​នួន​៧ នៃការ​រំលោភ​​​បំពាន​​សិទ្ធិ​​មនុស្ស បន្ទាប់​ពីអ្នកស្រាវ​ជ្រា​វ​បា​ន​ស​ម្ភាសន៍​​ជាមួ​យ​នឹ​ង​​អតិថិ​ជន​ចំ​នួន​២៨​នាក់​របស់គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​​វត្ថុ៕

អត្ថបទដែលជាប់ទាក់ទង