ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តមណ្ឌលគិរី កោះហៅ លោក ចាន់ សាវុឌ្ឍរដ្ឋលេខាធិការក្រសួងកសិកម្ម ចូលបំភ្លឺករណីផ្តល់ដីរដ្ឋជិត១ម៉ឺនហិកតា ឲ្យក្រុមហ៊ុនឯកជន

42

(មណ្ឌលគិរី)៖ លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាកោះអញ្ជើញឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

បើយោងតាមដីកា កោះអញ្ជើញមួយរបស់ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ចាន់ សាវុឌ្ឍ ឱ្យចូលបំភ្លឺនៅ​ខែកញ្ញាខាងមុខនេះ ពាក់ព័ន្ធការផ្ដល់ដីជិត១ម៉ឺនហិកតាឱ្យក្រុមហ៊ុនមួយ។

ក្នុងលិខិតអញ្ជើញចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ព្រះរាជអាជ្ញានៃអយ្យអមសាលាដំបូងខេត្តមណ្ឌលគិរីលោក ហៀង សុភក្រ្ត ឱ្យដឹងថា អញ្ជើញ លោក ចាន់ សាវុឌ្ឍ ឱ្យចូលបំភ្លឺនៅតុលាការ វេលាម៉ោង៩ ព្រឹកនៅថ្ងៃទី១២ ខែកញ្ញា ពាក់ព័ន្ធនឹងការ​ផ្ដល់ដីសម្បទាន​សេដ្ឋកិច្ចជំហាន​ទី១ ​ទៅឱ្យក្រុមហ៊ុនផេស៊ីហ្វិកហ្រ្គេន យ៉ញស្តុក ខមភេនីលីមីធីត ស្ថិតនៅខេត្តមណ្ឌលគិរី។ តាម​លិខិត​ដដែល ដី​ទាំងនោះស្ថិតនៅក្នុងអនុតំបន់ចំនួន​៥ ហើយ​ជាសរុប មានទំហំ៩៧៤១ហិកតា៕

អត្ថបទដែលជាប់ទាក់ទង