ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជា វង្សចិន្តា ត្រូវបានតែងតាំងជាប្រធានការិយាល័យដែនដី ខណ្ឌមានជ័យជំនួសលោកផូ ផារឹទ្ធ

169

ភ្នំពេញ៖លោកជា វង្សចិន្តា អនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌមានជ័យត្រូវបានប្រកាសតែងតាំងជាប្រធានការិយាល័យដែនដីនគររូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌមានជ័យជាផ្លូវការដោយជំនួសលោកផូ ផារឹទ្ធ ដែលទទួលការងារថ្មី ជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនិតិសម្បទានាសព្វថ្ងៃនេះ។

ពិធី ប្រកាសចូលកាន់មុខតំណែងជាប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌមានជ័យជាផ្លូវការនៅសាលាខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យដែលទទួលបន្ទុកលើការងារសំណង់ខណ្ឌនោះ ដោយបានស្នើដល់លោកជា វង្សចិន្តា ប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌមានជ័យថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះអោយបន្តខិតខំបំពេញការងាររបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់ ដោយសហការណ៍គ្នាជាមួយខាងអាជ្ញាធរមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង