ផ្លូវជាតិលេខ១៤ ព្រែកតាមុត(ស្ពាន១៨) កំពុងរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ
កណ្ដាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី៣០សីហានេះ បានបានចេញសេចក្តីជូនដំណឹងថា
ដោយសារផ្លូវជាតិលេខ១៤ ក្នុងស្រុកលេីកដែក ចំណុចស្ពានព្រែកតាមុត(ស្ពាន១៨) កកំពុងរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬវាងទៅផ្លូវផ្សេង ជាពិសេសរថយន្តដឹកជញ្ជូនធំៗ សូមមេត្តាកុំចរាចរណ៍ឆ្លងកាត់ចំណុចដែលបានរៀបរាប់ខាងលើ ជៀសវាងគ្រោះថ្នាក់ដែលអាចកេីតមានឡើងជាយថាហេតុ ៕