បន្ទាប់ពីបាក់ទឹកចិត្តចាន់ សំអាតវិលចូលសង្វៀនវិញ
ភ្នំពេញ៖បន្ទាប់ពីបាក់ទឹកចិត្តដោយសារតែបរាជ័យ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួត
ខ្សែក្រវាត់នោះចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យបានវិលចូលសង្វៀនវិញដោយជួបប្រ
កួតជាមួយអ្នកប្រដាល់ថៃផេត ឡាំស៊ីន(Phat Lamsin) ។
ពួកគេប្រកួតគ្នាលើសង្វៀនអ្នកប្រយុទ្ធកំពូលថាមពលChampionរបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី១កញ្ញា
ខាងមុខនេះ ។សំអាតជាអ្នកប្រដាល់មួយរូបដែល ហាក់ដូចជាស៊យណាស់ក្នុងឆ្នាំនេះព្រោះបន្ទាប់មិនមានសំ
ណាងល្អក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់នោះ គេបាត់បងឩិកាសចូលរួមប្រកួតលើសង្វៀនយុទ្ធគុនចម្រុះតទល់
ជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ាPunnya Say ដោយសារតែរបួស ។
ការប្រកួតតទល់ជាមួយអ្នកប្រដាល់ថៃរូបនេះ មិនដឹងថាសំអាតអាចដណ្ដើមជ័យជំនេះ បានឬក៏យ៉ាងណាឡើយព្រោះនេះជាលើកដំបូង ហើយដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។
សំអាតមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦២ ដង ចាញ់១៨ដង និងស្មើពិន្ទុ៣ដង ។ចំពោះផេត ឡាំ
ស៊ីនមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៦១ដង ចាញ់១១ដងនិងស្មើពិន្ទុ១ដង ។ជំនួបមួយនេះនរណាជាអ្នក
ឈ្នះនរណាជាអ្នកចាញ់ ។
សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ជើងខ្លាំថៃកូឡាប ដាំ(Kolap Dam)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
កូឡាប ដាំប្រកួតចុងក្រោយនៅស្រុកខ្មែរឈ្នះសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងដោយ
ពិន្ទុ ។គេជាអ្នកប្រដាល់ដែលមិនស្រួលបង្ក្រាបនោះទេតែ ជួបជាមួយប៊ុនធីដែលមានកែង និង ជង្គង់ស្រួចនោះក៏
អាចថ្វើឲ្យកូឡាប ដាំវេទនាដែរ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៥ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ដង ។រីឯ
សូត្រ ប៊ុនធីវិញគេមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៨២ដង ចាញ់២២ដង និងស្មើពិន្ទុ១ដង ។ជំនួបមួយនេះ
មិដឹងថានរណាជួបសំណាងល្អនោះទេ ។