ប្រតិបត្តិការក្ដៅរបស់សមត្ថកិច្ចនគរបាលស្រុកឧដុង្គ ស្រាវជ្រាវអន្ដរាគមន៍ទាន់ពេលវេលាបង្រ្កាបបានមុខសញ្ញាលួចឡានដ៏សកម្មម្នាក់បានភ្លាមៗក្រោយធ្វេីសកម្មភាព ៦០នាទី
កំពង់ស្ពឺ ÷ ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះភ្លាម លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ បានបញ្ជាឲ្យនាយប៉ុស្ដិ៍ទាំង១៥ ជំនាញព្រហ្មទណ្ឌស្រុកចេញប្រតិបត្ដិការស្រាវជ្រាវ អន្ដរាគមន៍លេីករណីបាត់រថយន្ដមួយគ្រឿងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ចន្លោះម៉ោង៦.០០នាទីព្រឹក ស្ថិតនៅចំនុចភូមិត្រពាំងរុណ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈម្ចាស់រថយន្តបេីកទៅដឹកកម្មករ កម្មការិនី នៅក្នុងភូមិចេញពីផ្ទះទៅបំពេញការងារនៅតាមរោងចក្រ។
ជនសង្ស័យឈ្មោះ គីម ចាន់ថន ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិគោល ឃុំទួុលព្រេជ ស្រុកអង្គស្នួុល ខេត្តកណ្តាល បានធ្វើសកម្មភាពលួុចរថយន្ត ម៉ាក ហ៊ីហិនដាយ ពណ៍ខៀវពាក់ផ្លាកលេខ ភ្នំពេញ 2N 8805 ប្រភេទមួុយតោន ដឹកកម្មករ កេីតហេតុនៅចំនុចភូមិត្រពាំងរុណ ឃុំដំណាក់រាំង ក្រោយធ្វើសកម្មភាពជនល្មើសបានបើករថយន្ដសំដៅចូលមកក្នុងព្រៃចំការបារាំង ស្ថិតភូមិស្តុកស្លាត ឃុំភ្នំតូច ប៉ុន្តែជាអកុសលដោយសារតែកំលាំងនគរបាលបានធ្វើការដេញតាមពីក្រោយផងធ្វេីអោយជនល្មេីសមានការភិតភ័យបេីករថយន្តភ្លេចមេីលផ្លូវបណ្ដាលឲ្យជាប់ផុង បើកទ្វារត់ យកតែប្រាសអាយុ ប៉ុន្តែជនល្មើសមិនអាចរត់រួចពីរការតាមប្រមាញ់សមត្ថកិច្ចបានឃាត់ខ្លួុនភ្លាមៗ។
តាមការបញ្ជាក់អះអាងពីម្ចាស់រថយន្ត និងជាតៃ កុងឡាន ឈ្មោះ ភី សុភ័ក្ក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្តុកស្តាត ឃុំភ្នំតូច ស្រុកឧដុង្គ ថាជនសង្សយ័ដែលបានធ្វើសកម្មភាពលួចរថយន្តរបស់ខ្លួន គឺឆ្លៀតឱកាសនៅពេលគាត់ចុះពីលើរថយន្តដេីរស្រែកហៅម៉ូយដែលត្រូវជិះរថយន្ដរបស់គាត់ស្របពេលនោះគាត់មិនស្រួលក្នុងពោះផងក៏ស្វែងរកកន្លែងគួរសម ស្រាប់តែឮសម្លេងចេញរថយន្ដយ៉ាងខ្លាំងធ្វេីអោយគាត់ស្ទេីបាត់ចង់! ងេីប រត់តាមផ្សែងរថយន្ដរួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង អោយជួយស្ទាក់ចាប់ចោរលួចរថយន្ដរបស់គាត់។
ដោយបានគោលការណ៍អនុញ្ញាតិពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ និងឯកភាពពីរព្រះរាជអាជ្ញា នគរបាលបានប្រគល់រថយន្ដអោយទៅម្ចាស់គាត់វិញ ចំណែកជនសង្ស័យពាក់ព័ន្ធករណីលួច ជំនាញបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕