មុខសញ្ញាសង្ស័យពាក់ព័ន្ធបទល្មើសរក្សាទុក-ជួញដូរសារធាតុញៀនខុស ២នាក់ ត្រូវបានកំលាំងនគរបាលស្រុកគងពិសីបង្រ្កាបរួមជាមួយវត្ថុតាងគ្រឿងញៀន
គងពិសី ÷ នគរបាលស្រុកគងពិសី ទទួលបានព័ត៌មានពីមហាជនល្អថាមានក្រុមជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនដ៏សកម្មពីរនាក់ដែលតែងតែចេញ-ចូលក្នុងភូមិសាស្រ្ដឃុំព្រះនិពាន្វ នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣:៤០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគងពិសីបង្រ្កាបឃាត់ខ្លួនមុខសញ្ញាសង្ស័យ ពាក់ព័ន្ធករណីជួញដូរ-រក្សាទុកគ្រឿងញៀនចំនួន២នាក់ ស្ថិតនៅចំណុចភូមិថ្លុកព្រាល ឃុំព្រះនិព្វាន ឈ្មោះ ជិញ ដែន ភេទប្រុស អាយុ ២៥ឆ្នាំ (រក្សាទុកគ្រឿងញៀន)ឈ្មោះ លឹម តន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិម្លិច ឃុំដើមរឺស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រតិបត្តិការសមត្ថកិច្ចដកហូតបានវត្ថុតាងជាម្សៅក្រាមពណ៌សថ្លាចំនួន ២៦កញ្ចប់ ច្រកថង់ជាស្រេច (មធ្យម០១ តូច២៥) ទូរស័ព្ទដៃចាស់ៗ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នមុខសញ្ញាសង្ស័យត្រូវបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕