បុរសម្នាក់មានជម្ងឺសសៃប្រសាទ បានលោតពីលើផ្ទះជាន់ទី១
ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺសសៃប្រសាទបាន លោតពីលើផ្ទះជាន់ទីមួយ បណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៦៤Eo ផ្លូវ១៦៤ ភូមិ៦ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ឹម រតនា ភេទប្រុស អាយុ៣១ ឆ្នាំ ស្នាក់ផ្ទះលេខ៦៤Eo ផ្លូវ១៦៤ ភូមិ៦ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ។
សមត្ថកិច្ចបានបន្ដថា ម្ដាយរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនគាត់មានជម្ងឺសសៃប្រសាទ ហើយធ្លាប់លោតពីលើផ្ទះម្ដងរួចមកហើយ លុះដល់ព្រឹកថ្ងៃកើតហេតុកូនរបស់គាត់ បានដើរមកជាន់ទីមួយរួច លោតចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះគាត់ក៏បានទាក់ទងរថយន្ដសាម៉ុយ មកដល់យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕