ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេសចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន

60

សៀមរាប៖ ជនបរទេសចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងនិងអនុវត្តនីតិវិធី ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២២និង១០នាទី។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនបរទេសទាំង០៥នាក់នោះមាន៖១-ឈ្មោះ AMANPREET sINGH ភេទប្រុស កើតថ្ងៃទី០៣-០៧-១៩៩១ ជនជាតិឥណ្ឌា មុខរបរទិញលក់ខោអាវ ស្នាក់នៅបន្ទប់ជួលភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
២-ឈ្មោះ ANKUSH ភេទប្រុស កើតថ្ងៃទី១០-០៥-១៩៩៧ ជនជាតិឥណ្ឌា មុខរបរទិញលក់ខោអាវ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
៣-ឈ្មោះ DASS GOPAL ភេទប្រុស កើតថ្ងៃទី១៨-០១-១៩៨៤ ជនជាតិ ឥណ្ឌា ទិដ្ឋាការប្រភេទទេសចរណ៍ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
៤-ឈ្មោះ SUKHDEEP SINGH ភេទប្រុស កើតថ្ងៃទី០៣-១២-១៩៨០ ជនជាតិឥណ្ឌា ទិដ្ឋាការប្រភេទទេសចរណ៍ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
៥-ឈ្មោះ SINGH TARSEM ភេទប្រុស កើតថ្ងៃទី៣០-០៣-១៩៨០ ជនជាតិ ឥណ្ឌា សញ្ជាតិអាហ្សង់ទីន ទិដ្ឋាការស្នាក់នៅប្រភេទទេសចរណ៍(ផុតសុពលភាពថ្ងៃទី៣០-០៦-២០១៩)ស្នាក់នៅនៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ MASIH KASHIF ភេទប្រុស ជនជាតិប៉ាគីស្ថាន មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ក្រោយពីការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅវេលាម៉ោងប្រហែល១៤៖៣០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារតាណី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនសង្ស័យទាំង០៥នាក់បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាច្រើនដៃ រួចយកខ្សែក្រវ៉ាត់ចងដៃជនរងគ្រោះទៅក្រោយ លើកដាក់លើរ៉ឺម៉កម៉ូតូ តែត្រូវបានសមត្ថកិច្ចយើងជួយអន្តរាគមន៍និងឃាត់ខ្លួនបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរនឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង