ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាតេក្វាន់ដូអាយ ធីអេហ្វមកវិញជាមួយមេដាយ៥គ្រឿង

88

ភ្នំពេញ៖កីឡាករ កីឡាការិនីតេកវាន់ដូI T F(International Taekwondo Federation)បានត្រឡប់មកពីប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីហើយនៅល្ងាចថ្ងៃទី១កញ្ញា ។
លោកប៊ូ ជុំសេរីរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាហង់ជួន ណារ៉ុនបានអញ្ជើញទៅទទួល និង ស្វាគមន៍ពួកគេដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង។លោកកែវរ៉េមីដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានចាត់ទុកថានេះជាជោគជ័យមួយដែលពុំធ្លាប់មានពីមុនមក ។
ការប្រកួតនេះមាន៧៤ប្រទេសចូលរួមដែលមានកីឡាករកីឡាការិនីសរុប១.៤១២រូបចូលរួមហើយការប្រកួតមានចំនួន១០០វិញ្ញាសា ។
កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន២៣រូបទាំងប្រតិភូ ដែលក្នុងនោះមានកីឡាករ
​កីឡាការិនីជម្រើសជាតិ និង ថ្នាល​។ នេះជាការប្រកួតជើងឯកពិភពលោកសម្រាប់ថ្នាល់លើកទី១៤ និងសម្រាប់កីឡាជម្រើសជាតិលើកទី២១ ។
សម្រាប់កម្ពុជារកបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និង សំរិទ្ធ២គ្រឿង ។កីឡាករប៉ាល់ ជីវ័ន្ដដណ្ដើមបានមេដាយមាសលើវិញ្ញាសាមេគុនកម្រិតខ្សែក្រវាត់ខ្មៅ៥ដាន់ ។កីឡាករវ័យក្មេងបួន​ ចាន់ថារ៉ាត់ដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម ។
មេដាយប្រាក់មួយគ្រឿងទៀតបានមកពីការសំដែងពិសេសជាក្រុម៦នាក់ដែលមានកីឡាករប៉ាល់ ជីវ័ន្ដ
​តាំង សៀសុង ស៊ុំ គង់ហេង យឿន ប៊ុនលាង យឿន ប៊ុនឡុង និងនេត ហាក់លី​។
ចំពោះមេដាយសំរិទ្ធ២គ្រឿងវិញនោះ១គ្រឿងបានមកពីការសំដែងមេគុនជាក្រុម៤រូបដែលមានកីឡាករ
​ម៉េត សុខមាន សុភ័ក្ត្រ ច័ន្ទឩត្តម បួន ចាន់ថារ៉ាត់ និង រឿង​ វណ្ណៈ ។មេដាយសំរិទ្ធមួយគ្រឿងទៀតបានមកពីវិញ្ញា
សាវាយបំបែកក្ដារសម្រាប់ក្រុមប្រភេទអាយុពី៤០ទឿ៤៩ឆ្នាំ ។
ជាមួយនឹងការត្រឡប់មកវិញនេះក្រសួងអប់រំយុវជន និង កីឡាបានរឿបចំក្បួនរថយន្ដដង្ហែរជាកិត្តិយស
ដល់កីឡាករម្ចាស់មេដាយមាសប៉ាល់ ជីវ័ន្ដនិងប្រតិភូពីចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះកាត់តាម
មហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញដោយមានការទទួលអបអរពីសំណាក់ជនរួមជាតិ ហើយ ក្បួនដង្ហែរនេះ
បានបញ្ចប់នៅទីស្ដីការក្រសួងអប់រំយុវជននិងកីឡាដោយមានលោកស្រីគឹមសេដ្ឋានីរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានស្វាគមន៍ ចំពោះប្រតិភូកីឡាតេក្វាន់ដូអាយ ធី អេហ្វ ៕

អត្ថបទដែលជាប់ទាក់ទង