ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាការពារខណ្ឌពោធិសែនជ័យ

53

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ដល់បងប្អូនប្រជាការពារ មកពីសង្កាត់ចំនួន៧​ នៃខណ្ឌពោធិ៍សែនជ័យ សរុបចំនួន៦០នាក់​ (ស្រី៣នាក់)​ ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ ។
មានប្រសាសន៍បិទវគ្គនាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​ លោកនាយកប្រតិបត្តិសាខា សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ​ អស់លោក​ លោកស្រីជាសិក្ខាកាមទាំងអស់ នឹងពាំនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ​ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និងចុះជាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាងគេបំផុត​ ។
សូមបញ្ជាក់ថា៖​ ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ​ សិក្ខាកាមទទួលបាននិទ្ទេសល្អ​ ៧៥ភាគរយ​ និងមធ្យម​ ២៥ភាគរយ​ ៕

អត្ថបទដែលជាប់ទាក់ទង