ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងលោកជំទាវហ៊ុន ម៉ាណាចុះពិនិត្យការសាងសង់ផ្ទះទេវតា ជូនតាយាយអាយុ៧៥ឆ្នាំស្នាក់នៅ

80

កំពង់ឆ្នាំង ៖កាលពីរសៀលថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០១៩ នេះលោក ជិន ប៊ុនធឿន តំណាងអោយលោកជំទាវ ហ៊ុន ម៉ាណា កូនស្រីច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រធានក្រុមការងារមនុស្សធម៌ បានចុះត្រួតពិនិត្យមេីលការសាងសង់ផ្ទះទេវតា និងសាកសួសុខទុក្ខលោកតា ប្រាក់ ម៉ ដែលមានអាយុ៧៥ឆ្នាំ និងលោយាយ ហេង ស៊ាប អាយុ៧៤ឆ្នាំ កំពង់រស់នៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ដែលបានទទួលនូវផ្ទះទេវតា១ខ្នង ពីលោកជំទាវ ហ៊ុន ម៉ាណា បន្ទាប់ពីលោកជំទាវបានទទួលដំណឹងពីការលំបាកក្នុងជីវភាព និងផ្ទះសម្បែងចាស់ដែលមានភាពទ្រុឌទ្រោមធ្លុះធ្លាយស្ទេីរលំដល់ដី។ នៅចំពោះមុខនេះលោកតាលោកយាយ បានគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវដែលបានផ្តល់នូវសេចក្តីគោរពស្រលាញ់ អាណិតអាសូរសណ្តោសប្រណីប្រកបដោយទឹកចិត្តព្រហ្មវិហាធម៌ជូនចំពោះលោកតានិងលោកយាយ។ ព្រមជាមួយគ្នានេះដែរ
លោកជំទាវ ហ៊ុន ម៉ាណា ក៏បានសម្រេចផ្តល់ផ្ទះទេវតាជាច្រេីនខ្នងថែមទៀតជូនដល់ទុរគតនៅខេត្តស្វាយរៀង និង ខេត្តព្រៃវែង ព្រមទាំងបានណែនាំអោយក្រុមការងារជាមន្ត្រីក្រោមឱវាទត្រូវបន្តខិតខំយកចិត្តទុកដាក់បម្រេីប្រជាជនអោយអស់ពីសម្ថភាពនិងដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង