ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនាយក​រដ្ឋ​មន្ត្រីម៉ា​ឡេស៊ី​ មហាធៀរ មហាម៉ាត់ អញ្ជើញជួបនិស្សិត​នៅសា​កលវិទ្យាល័យភូមិ​ន្ទភ្នំ​ពេញ (RUPP)

55

ភ្នំពេញ៖ នៅរ​សៀលថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកមហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី​ បានអញ្ជើញជួបសំណេះសំណា​លនិ​ងធ្វើបា​ឋក​ថា ជូនដល់និស្សិ​តខ្មែ​រប្រ​មា​ណ ៧០០នាក់ នៅសាកលវិទ្យាល័​យភូ​មិន្ទ​ភ្នំពេ​ញ (RUPP) ក្រោមប្រធានបទ “ការរក្សាតុល្យភាព​ទំនា​ក់ទំ​នង ជាមួយប្រទេសមហាអំណាច ​នៅ​ក្នុងប​រិប​ទអា​ស៊ាន​”។ ទន្ទឹមនឹ​ងនេះ​ដែរ លោកនាយករដ្ឋមន្រ្តីបា​នកោ​តសរ​សើរ​ដល់​ការរី​កច​ម្រើននៅ​កម្ពុ​ជា និងស្ថិរភាពន​យោបាយ​ល្អ ដែលកំ​ពុងអំណោ​យផល​ដល់​កា​រអភិ​វឌ្ឍប្រទេស​ជា​តិ។ វត្តមានរបស់លោ​ក​នាយក​រដ្ឋម​ន្រ្តីនៅ​ RUPP គឺបានផ្តល់នូ​វចំ​ណេះដឹ​ងនិង​បទ​ពិសោ​ធ​ន៍ល្អ​ៗដ​ល់និសិ្សតខ្មែ​រ ដែលនឹ​ងជួយ​រិតចំណ​ងមិ​ត្តភាព រវា​ងប្រ​ជាជន នៃប្រទេ​សទាំ​ងពី​រកម្ពុជាម៉ា​ឡេស៊ី ឲ្យកាន់​តែល្អ​ប្រសើ​រឡើ​ង។

សូមបញ្ជាក់​ផង​ដែរថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី​ ​និង លោ​កស្រី បានអញ្ជើ​ញម​កដល់​ប្រទេស​កម្ពុជា នៅវេលាម៉ោងប្រមាណ៩:៤០​នាទីព្រឹ​កថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទ​ស្សនកិ​ច្ចផ្លូវ​ការ​រយៈពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ។

នៅថ្ងៃស្អែកទី ៣ កញ្ញា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹ​ងអញ្ជើញជួបពិភាក្សា​ការ​ងារ​ទ្វេភា​គី ជាមួយ​សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមាន​សន្តិ​ភាព​រាជ​ធានី​ភ្នំពេ​ញ។​

សាកលវិទ្យាល័យភូមិន្ទភូមិន្ទភ្នំពេញ ​(RUPP) បានផ្តល់ជូនសញ្ញាបត្រមួយ​ឈ្មោះថា​ “សញ្ញាបត្រកិត្តិយសសម្រា​ប់ឧ​ត្តម​ជន​ ដែ​លចូល​រួមចំ​ណែកជួ​យលើវិស័​យ​អប់រំ -Honorary Fellowship” ដល់លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី បន្ទាប់​ពីលោក​បានធ្វើ​បាឋកថា ស្តីពី “ការរក្សាតុល្យការនៃទំនាក់ទំនង ជាមួយមហាអំណាចក្នុងបរិបទអាស៊ាន” នៅសាកលវិទ្យាល័យនេះ។

​លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ភូមិ​ន្ទភ្នំ​ពេញ បានបញ្ជាក់ឱ្យដឹងថា ការ​ជូនសញ្ញា​បត្រ​ “Honorary Fellowship” ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​ត្រូវបានធ្វើឡើងដើម្បីកោត​ស​រសើរ​ ចំពោះការរួមចំណែ​កផ្ត​ល់ចំ​ណេះដឹង​ ក្នុង​ការលើ​កស្ទួយ​លើវិស័​យអ​ប់រំ។

លោកសាកលវិទ្យាធិ​ការ​ បានបន្តថា សញ្ញាបត្រនេះ​ក៏ជាកា​រកោតស​រសើរ ដែលនាយករ​ដ្ឋមន្ត្រី​ម៉ាឡេ​ស៊ី បានចំណាយពេល​វេ​លា ​ចែករំ​លែកចំណេះ​ដឹងជូ​ននិ​ស្សិត សាកលវិទ្យាល័យភូមិ​ន្ទ​ភ្នំពេញ ។ លោកធ្លាប់ធ្វើបា​ឋកថា នៅសាកលវិទ្យាល័​យនេះ​ ចំនួ​ន២​ដងហើ​យ។

លោក លោក​ ជេត ជាលី បាឋកថារប​ស់លោ​ក មហាធា មហាម៉ាត់ គឺជាបទពិសោធន៍ថ្មី​ ដើម្បីផ្ត​ល់ឱកា​សឱ្យនិ​ស្សិត​ និងយុវជនកម្ពុជា​ ទទួលបាននូវចំណេះ​ដឹ​ងថ្មីជាច្រើ​ន ទាំងចំណេះដឹងក្នុ​ងតំ​ប​ន់ និង​នៅលើ​ឆាកអ​ន្តរ​ជាតិ។ លោកថ្លែងថា បើនិយា​យជារួម បាឋកថានេះ បានផ្សារភ្ជាប់និស្សិ​ត នៃសាកលវិទ្យាល័​យភូ​មិន្ទ​ភ្នំពេ​ញ ទៅនឹងវាគ្មិន ពូកែៗ ល្បីៗ នៅក្នុងតំប​ន់ ​និងអ​ន្តរជា​តិតែម្ត​ង។

សាកលវិទ្យា​ធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បានប​ញ្ជាក់ថា សាកលវិទ្យាល័យរបស់យើង ​មានអ្ន​កធ្លាប់​មកចូ​លរួម​ច្រើន ដូចជាប្រធានស​ភារ​បស់កូ​រ៉េ អគ្គលេខាធិ​ការ​អាស៊ា​ន ភរិយារបស់ប្រា​យុ​ទ្ធ ចាន់​អ៊ូចា​ នាយក​រដ្ឋម​ន្ត្រីថៃ ក៏ធ្លាប់មក នាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី ក៏មក អ៊ីចឹងនិស្សិត​យើង មានការឆ្ល​ង​ឆ្លើយ ផ្តល់ឱកាស​ដល់​និស្សិត​យើ​ង ទទួលបានចំណេះដឹ​ងថ្មី​ៗ។ សាកលវិទ្យាល័​យយើ​ង មានឱកាសតែ​ងតែ​រកវា​គ្មិន មកជួប​និស្សិ​តយើ​ង។ មហាធៀរ គា​ត់ជាអ្នក​ពូកែមួ​យរូ​ប នៅក្នុងអ​ន្តរ​ជាតិ យើងបើកទូ​លា​យ ឱ្យមាននិស្សិតច្រើន​ចូ​លរួម៕

អត្ថបទដែលជាប់ទាក់ទង