ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់សំណង់មិនព្រមរុះរើទេអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ , ម្ចាស់សំណង់មិនបាច់ដើររកអ្នកអន្តរាគមន៍ទប់ស្កាត់ទេ

64

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សំដែងការសោកស្តាយ តែដើម្បីកុំអោយមានគ្រោះថ្នាក់ទៀតចាំបាច់ត្រូវតែរុះរើចេញជាបន្ទាន់។ម្ចាស់សំណង់មិនបាច់ដើររកអ្នកអន្តរាគមន៍ទប់ស្កាត់ទេ។ បើមិនព្រមរុះរើទេអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញ អោយបានឆាប់ដើម្បីជាការប៉ះប៉ូវនូវការខូចខាតនេះ។

នេះបើយោងតាមកិច្ចប្រជុំនៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា​ ឆ្នាំ២០១៩ ក្រោមអធិបតី លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ មនិងសំណង់និង ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមវត្តមានម្ចាស់សំណង់និងម្ចាស់ទីតាំងជួលដីចំនួន១៤ទីតាំង ដែលគណៈកម្មការត្រួតពិនិត្យគុណភាព សំណង់បានពិនិត្យឃើញថាសំណង់ទាំងនេះ មិនមានគុណភាពហើយអាចប្រឈមនឹងហានិភ័យ ដល់អ្នករស់នៅក្នុងនោះនិងប្រជាពលរដ្ឋដែល មានលំនៅដ្ឋាននៅជុំវិញផងដែរ ទើបរដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ សម្រេចឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង ក្នុងនោះមានម្ចាស់សំណង់ចំនួន ៤ កន្លែងបាននិងកំពុងរុះរើចេញដោយស្ម័គ្រចិត្ត៕

អត្ថបទដែលជាប់ទាក់ទង