ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីចាប់ជំរិត ចិនចាប់ចិន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ

56

ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចិនចំនួន ០៦នាក់ ទៅតុលាការពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា។

សូមបញ្ជាក់ថា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា នៅចំណុចក្នុងបុរីសុខសាន្ត ក្រុមទី១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ភេទប្រុស និងបានរំដោះជនរងគ្រោះចំនួន ០៤នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះដកហូតវត្ថុតាងមានទូរសព្ទដៃចំនួន ០៦គ្រឿង, ខ្នោះដៃចំនួន ០៤គូរ, រថយន្តចំនួន ០១គ្រឿង, ប្រាក់ដុល្លារចំនួន ១៥០០$, សម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង