ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរដ៏រន្ធ​ត់បណ្ដា​លឲ្យមនុស្ស​៥​នាក់ ស្លាប់

51

 

កំពង់ធំ៖ តាមសេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​ប្រាំនាក់​ស្លាប់​ទាំងអ​ស់ក្នុ​ងគ្រោះថ្នាក់ចរាចរមួយ កា​លពីវេ​លាម៉ោង​៤ទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ អ្នកបើកបរនិងអ្ន​ករួ​មដំណើ​រ គឺជាមនុស្សស្រីទាំងអស់​ ​បើក​បរក្នុង​ល្បឿនលឿ​ន​ បណ្តាលឲ្យធ្លាក់ប្រ​ឡា​យ ក្នុងស្ថានភាពផ្លូវកោង ​ប​ណ្តាលឲ្យរថយន្ត ក្រឡាប់ជាច្រើនត្រឡប់​ មនុស្សក្នុងរថយន្ត​ស្លា​ប់គ្មាន​សល់​ម្នាក់ ។

បើតាមផេកហ្វេសប៊ុក Rotha Kalip បានសរសេរថា “លឿនពេកហើយអូន បងពិតជាសោកស្តាយ​ណាស់​ មើលមុខទៅហេ​តុ​អីទៅចោលប​ងលឿន​ម្លេះ Duk LEak សូមអូនទៅឲ្យបានសុខ កុំ​ឲ្យអាយុ​ខ្លីដូ​ចជាតិនេះ​ ស្តាយមនុស្សល្អបាត់មួ​យ​រយៈសោះ ឥឡូវលែង​ឃើញ​មុខគ្នាជារៀងរហូតហើយ”។

បើតាមនាយករដ្ឋានផ្សព្វផ្សាយអប់រំ ​បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយ​ បង្កឲ្យមាន​ការភ្ញា​ក់ផ្អើល ដោយសារមនុស្សនៅក្នុង​ ​រថយន្តទាំង៥នាក់ បានស្លាប់បាត់បង់ជីវិត​ទាំ​ងអ​ស់ ដោយសារតែក្រឡាប់រថយន្តខ្លួនឯង​ នៅវេលា​ម៉ោង​៤និង២០នាទីទៀបភ្លឺថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោងព្រៃរហ៊ូ​និ​ងសេរី​វង្សN​6 (ផ្លូវអាស៊ាន​វា​ងក្រុ​ង) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មានករណីគ្រោះថ្នា​ក់ចរាចរនេះ កើតឡើ​ងដោយ​រថយ​ន្តម៉ាកកា​មរី​បាឡែន ពណ៌ស ផ្លាកលេខ 2 AS 6715 ភ្នំពេញ​ បើកបរក្នុងទិសដៅពី​ត្បូ​ងទៅជើ​ងក្នុងល្បឿ​នលឿ​ន មកដល់ចំណុចផ្លូ​វកោ​ង រថយ​ន្តបាន​វេចង្កូ​ចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់​ ​ស្លាប់ទាំ​ងអស់​គ្នាមនុ​ស្ស នៅក្នុងឡានចំនួន៥​នា​ក់។ មនុស្ស​ស្រីដែល​បានស្លាប់ នៅក្នុ​ងសោកនាដកម្មក្រឡាប់រថយន្ត ​ដោយអ្ន​កបើក​បររ​ថយ​ន្តជាស្ត្រី មិនត្រូវបានស្គាល់អត្តសញ្ញា​ណទេ និងអ្នក​រួមដំ​ណើរចំ​នួន ៤នាក់ទៀតមាន ៖ ឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ៣​៤ឆ្នាំ រស់នៅ​ភូមិ​ទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោ​ធិ៍សាត់ ​, ឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ​26ឆ្នាំ រស់នៅ​ភូមិ​ជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ , ឈ្មោះ ឌុក ចាន់វលក្ខ័ណ៍ ភេទស្រី អាយុ២៦ឆ្នាំ នៅបឹងកេងកងទី​៣ ខណ្ឌចំការ​មន រាជធានីភ្នំពេញ និងអ្ន​ករួម​ ដំណើ​រម្នា​ក់ទៀត មិនស្គា​ល់អ​ត្តស​ញ្ញាណ​។ តាមការសន្និដ្ឋានសមត្ថកិច្ចបានឲ្យ​ដឹ​ងថា ករណី​ស្លាប់​នេះ ​មូលហេតុបណ្តាលមកពី​បើក​បរលឿន បណ្តាលឲ្យ​ជ្រុល​ចង្កូតក្រឡា​ប់តែម្តង ក្នុងទិសដៅពីត្បូងទៅជើង៕

អត្ថបទដែលជាប់ទាក់ទង