ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសយកថ្ងៃទី៩វិច្ឆិកា ទទួល​ទានអំ​បុក​ខ្មែរទូ​ទាំងប្រ​ទេស​ ចំថ្ងៃទណ្ឌិត សម រង្ស៊ី ប្រកាសចូលស្រុកវិញ

67

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយក ថ្ងៃទី៩ វិច្ឆិ​កា ឆ្នាំ២០១៩ ដើម្បីរៀបចំពិធីទទួលទានអំបុក​ នៅ​ទូទាំងប្រ​ទេស​ក​ម្ពុ​ជា ក្នុ​ងគោលបំណងការពារជាតិ ​សា​សនា ព្រះមហាក្សត្រ។

សម្តេ​ច​តេជោ ហ៊ុន សែន នាកយករដ្ឋមន្រ្តី បានថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ទី២ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ទៅកា​ន់ថ្នាក់​ដឹកនាំ និងសកម្មជនគណបក្សប្រជាជ​ន​ទាំងអ​ស់ ត្រូវរៀបចំ និងធានាឱ្យបានថា​ មា​នអំបុកហូបគ្រប់គ្នា ​នៅថ្ងៃទី៩​ វិ​ច្ឆិកា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហូប​អំ​បុកពី​ថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារ​ជា​តិ សាសនា និងព្រះមហាក្សត្រ។

​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក៏ចំនឹងថ្ងៃកំ​ណត់ដែ​ល ទណ្ឌិត សម រង្ស៊ី ប្រកា​សវិល​ចូលប្រ​ទេស​កម្ពុជាវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង