កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែននិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងសកម្មភាពឆ្លងដែនខុសច្បាប់
ភ្នំពេញ៖លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថាសម្រាប់រយៈពេល៩ខែដើមឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទបានប្រមូលផ្តុំអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាលផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំនិងកម្មវិធីការងារដោយសម្រេចបាននូវសមិទ្ធផលធំៗមួយចំនួន។
លោកបានបន្តថា ការអនុវត្តភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីកងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅតាម តំបន់ព្រំដែនធ្វើល្បាតជាប្រចាំដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រង សភាពការណ៍និងភូមិសាស្ត្រទទួលខុសត្រូវនិងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនិងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី បានទាន់ពេលវេលាធានាបាននូវប្រក្រតីភាពតាមតំបន់ព្រំដែនល្អប្រសើរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធទី០២ខែតុលាឆ្នាំ២០១៩នេះក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំមួយនៅទីស្តីការក្រសួងការពារជាតិដើម្បីបូកសរុបការងារ០៩ខែឆ្នាំ២០១៩នេះ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕