ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់រំលោភស្រ្តីមានសតិមិនគ្រប់

125

កណ្តាល៖ មានករណី រំលោភសេពសន្ថវៈលើស្រ្តីមកនាក់មានសតិិប្រ ក្រតី ហើយជនបង្កត្រូវចាប់ខ្លួន ដែល កើតហេតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ចំណុច ក្នុងផ្ទះឈ្មោះ យ៉ាត ពៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ( វ . ម ) ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (សតិវល្លាស ។ ជនសង្ស័យឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើម្តាយជនរងគ្រោះបានដើរទៅទិញសាប៊ូនៅផ្ទះទៀមរបស់ឈ្មោះរ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ ចំណែកឯជនរងគ្រោះឈ្មោះ( វ ម) ដែលជាកូននៅផ្ទះតែម្នាក់ឯង រីឯប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះបានត្រឡប់មកដល់ផ្ទះវិញ ឃើញជនរងគ្រោះជាកូនបានដើរចេញពីបន្ទប់ក្នុងផ្ទះរបស់ខ្លួន ហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ រួចមកអង្គុយនៅលើគ្រែសំយាកមុខផ្ទះ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះជន់ ខួចដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យ ក៏ឃាត់អោយជនសង្ស័យនៅអង្គុយលើគ្រែសំយាកមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរទៅជនរងគ្រោះ ដែលជាកូនថា តើង៉ែងចូលក្នុងបន្ទប់ វាបានធ្វើអីង៉ែងខ្លះ ? ជនរងគ្រោះក៏ឆ្លើយប្រាប់ថា: វាចាប់ខ្ញុំធ្វើ(ចាប់រំលោភ) ហើយម្តាយជនរងគ្រោះសួរបន្តថា: វាធ្វើចូលអត់ ?ជនរងគ្រោះឆ្លើយថាញ៉ុលៗពីលើក្តិតអត់ចូលទេ ។ បន្ទាប់មកម្តាយជនរងគ្រោះបានសួរជនសង្ស័យថា: ហ្អែងចូលផ្ទះអញបានធ្វើអីកូនអញខ្លះ ?ជនសង្ស័យក៏ឆ្លើយថា: ខ្ញុំគ្រាន់តែបានញ៉ុលៗទេ មិនទាន់ចូលទេ ។បន្ទាប់មកម្តាយជនរងគ្រោះបានឃាត់ជនសង្ស័យទុករង់ចាំប្តីមកវិញចាំទៅប្តឹងសមត្ថកិច្ច លុះដល់វេលាម៉ោងប្រហែល១៧ជាងទើបប្តី(ឪពុកចុងជនរងគ្រោះ)មកផ្ទះវិញ ទើបបាននាំគ្នាយកជនសង្ស័យឈ្មោះ ជន់ ខួចមកប្រគល់អោយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត នឹងបានដាក់ពាក្យបណ្តឹងចូលប៉ុស្តិ៍ ដោយប្ដឹងចោទប្រកាន់ ទៅលើជនសង្ស័យខាងលើពីបទរំលោភសេពសន្ថវៈកូនស្រីរបស់គាត់ ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង